បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើការព្រមានថា ការវាយប្រហារនៅតែបន្ត ធ្វើឡើងដោយអ៊ីរ៉ង់ និងកងជីវពលគាំទ្រដោយអ៊ីរ៉ង់ ទៅលើកងកម្លាំងសហរដ្ឋអាមេរិក និងបុគ្គលិកអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងជួបជាមួយការឆ្លើយតបវិញ។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហារ បានកើនឡើងខ្លាំងក្នុងរយៈពេលពីរខែកន្លងទៅ ដោយការវាយប្រហារដំបូង បានធ្វើឲ្យដៃគូក្នុង កងកម្លាំងសន្តិសុខអ៊ីរ៉ាក់រងរបួស។
“ចំពោះប្រទេសអ៊ីរ៉ង់ និងកងជីវពេលស៊ីឈ្នូល យើងនឹងមិនទទួលយកការ បន្តធ្វើការវាយប្រហារ ទៅលើបុគ្គលិកនិងកងកម្លាំងរបស់យើង នៅក្នុងតំបន់នោះឡើយ ហើយការវាយប្រហារប្រឆាំងយើង នឹងជួបជាមួយការឆ្លើយតប ទៅតាមពេលវេលា ទង្វើនិងទីកន្លែងដែលយើងជ្រើសរើស។ យើងជំរុញរបបអ៊ីរ៉ង់ឲ្យឈប់ ធ្វើសកម្មភាពអាក្រក់តទៅទៀត” ៕
ប្រែសម្រួល៖ ប៉ាង កុង