បរទេស: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រ ទី៣ មករានេះ បានឲ្យដឹងថា
មកដល់ពេលនេះប្រទេសញូវសឺឡេន នឹងបញ្ជូនក្រុមអ្នកពន្លត់អគ្គិភ័យរបស់ខ្លួន ប្រមាណជា២២នាក់បន្ថែមទៀត ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលកំពុងជួយសង្គ្រោះប្រទេស ជិតខាងអូស្ត្រាលី។
លោកនាយករដ្ឋមន្ត្រីញូវសឺឡេន លោកArdern បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបំផ្លិចបំផ្លាញ ដែលបណ្តាលមកពីអគ្គិភ័យទាំងនេះ កំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ប្រទេសជិតខាងអូស្ត្រាលីរបស់យើង ហើយយើងនឹងបន្តធ្វើអ្វី ដែលយើងអាចធ្វើបាន ដើម្បីជួយពួកគេ នៅពេលពួកគេដោះស្រាយ ជាមួយនឹងស្ថានភាព ប្រកបដោយភាពស្វាហាប់គ្រោះថ្នាក់បំផុត។
លោក Ardern ក៏បានពាំនាំនូវការចូលរួមមរណទុក្ខ របស់ប្រជាជនញូវសឺឡេនទាំងអស់ ដល់ប្រជាជនអូស្រ្តាលី ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ និងការអាណិតអាសូរ ដល់អ្នករងផលប៉ះពាល់ទាំងអស់ផងដែរ។
ការស្នើសុំជាផ្លូវការសម្រាប់ជំនួយបន្ថែម ត្រូវបានធ្វើឡើងនៅដើមសប្តាហ៍នេះ ហើយបុគ្គលិកបន្ថែមរួមទាំងអ្នកពន្លត់អគ្គិភ័យ២០នាក់ ព្រមទាំងមេដឹកនាំក្រុមធ្វើការងារ និងមន្រ្តីទំនាក់ទំនង នឹងជួយពន្លត់អគ្គិភ័យជួរមុខ សម្រាប់រយៈពេល៥ថ្ងៃ ហើយពួកគេនឹងចាកចេញទៅអូស្ត្រាលី នៅថ្ងៃទី៨ខែមករា៕
ប្រែសម្រួល:ស៊ុនលី