ព័ត៌មានអន្តរជាតិ

លោក Biden បានធ្វើការទាមទារមួយ ពីសំណាក់តាលីបង់ ដើម្បីអាចទទួលស្គាល់ រដ្ឋាភិបាលនេះឡើងវិញ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.com នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការបញ្ជាក់ចំពោះការទាមទារ ដោយអាមេរិកទៅលើក្រុមតាលីបង់ មុនពេលដែលរដ្ឋាភិបាលអាហ្គានីស្ថានមួយនេះ នឹងអាចទទួលស្គាល់ជាផ្លូវការបាន។

លោក Biden បានបញ្ជាក់ថាតាលីបង់ នឹងមិនត្រូវដាក់ចូលទៅក្នុងការពិចារណា របស់រដ្ឋាភិបាលអាមេរិក ដើម្បីអាចទទួលស្គាល់ពួកគេជាផ្លូវការឡើយ ប្រសិនបើក្រុមតាលីបង់ មិនអាចធ្វើការដោះលែង ពលរដ្ឋអាមេរិកជាច្រើននាក់ ជាមុនទេនោះ។

រដ្ឋាភិបាលអាមេរិកបានបន្តដែរថា៖ តាលីបង់នឹងគ្មានឱកាសឡើយ ដើម្បីឲ្យទទួលបានការពិចារណា ពិសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនដរាបណាមតាលីបង់នៅតែ មិនធ្វើការដោះលែងទាហានជើងទឹកអាមេរិក លោក Mark Frerich នឹងមិនត្រូវបានដោះលែងទេនោះ ខណៈដែលបុរសរូបនេះ ត្រូវបានបាត់ខ្លួនអស់រយៈពេលជាង២ឆ្នាំមកហើយ នៅក្នុងរដ្ឋធានីក្រុងកាប៊ុល៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top