បរទេស៖យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃនេះបានឲ្យដឹងថាក្រសួងការពារជាតិនិងក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសក្នុងការបន្តដាក់ប្រទេសក្នុងកម្រិតការប្រកាសអាសន្នរយៈពេល៦ខែបន្ថែមទៀត។
គួររំលឹកដែរថាការប្រកាសអាសន្នដំបូងនៅក្នុងប្រទេសត្រូវបានធ្វើឡើងតាំងតែពីខែកុម្ភៈឆ្នាំ២០២១មកម្ល៉េះក្នុងពេលដែលក្រុមយោធាបានធ្វើ រដ្ឋប្រហារទំលាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា។
ចាប់តាំងតែពីពេលនោះមកយោធាបានចាប់ឃុំខ្លួនមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ព្រមទាំងប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី