ព័ត៌មានអន្តរជាតិ

សមាជិកអឺរ៉ុបដំបូងគេ ដែលប្រកាសដកបម្រាមទាំងអស់ ពីកូវីដ

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT.com បានឲ្យដឹងថាអជ្ញាធរ នៃប្រទេសដាណឺម៉ាក គ្រប់តំបន់ទាំងអស់ បានប្រកាសមិនមានកម្រិត រឹតត្បិតអ្វីទៀតឡើយ ចំពោះវិរុសកូវីដ ដោយសារតែអត្រា នៃការចាក់វ៉ាក់សាំងបច្ចុប្បន្ន ក្នុងប្រទេស មានចំនួនច្រើនខ្លាំងមែនទែន។

នេះមានន័យថា ប្រទេសដាណឺម៉ាក បានក្លាយទៅជាសមាជិកក្នុងប្លុកអឺរ៉ុបដំបូងគេ ដែលបានលើកលែង និងលុបចោលនូវបម្រាមរឹតត្បិតទាំងអស់ អំពីវិរុសកូវីដ ទោះបីជាចំនួនករណីអូមីក្រុង នៅតែបន្តកើនឡើងក្តី។

រដ្ឋាភិបាល នៃប្រទេសដាណឺម៉ាក បានបញ្ជាក់ពីជំហជឿជាក់ថាអត្រាចាក់វ៉ាក់សាំងដ៏ច្រើនបែបនេះ នឹងធ្វើឲ្យចំនួននៃអ្នកជំងឺព្យាបាលក្នុងមន្ទីរពេទ្យ និងចំនួនអ្នកឈឺធ្ងន់ធ្ងរ មានភាពតិចតួចជាងមុន ទោះបីជាយ៉ាងណាក្តី។

គួរឲ្យដឹងដែរថា ដាណឺម៉ាកបានប្រកាសលុបចោល បម្រាមនិងអនុវត្តជីវិតប្រចាំថ្ងៃ ដូចធម្មតាចាប់ពីថ្ងៃទី១ខែកុម្ភៈនេះតទៅហើយបួករួមទាំងតម្រូវការពាក់ម៉ាស និងបណ្ណចាក់វ៉ាក់សាំងជាដើមផង៕ ប្រែសម្រួល៖ស៊ុនលី

To Top