បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសថៃ គឺ លោក Supattanapong Punmeechaow បាននិយាយកាលពីថ្ងៃពុធថា ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ គឺមិនបានប៉ះពាល់ដល់ស្ថិរភាពរបស់រដ្ឋាភិបាលនោះទេ ដោយសារវាជាកត្តាខាងក្រៅដែលអាចកើតឡើងនៅគ្រប់ប្រទេស។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Supattanapong Punmeechaowថា រដ្ឋាភិបាលមិនមានបញ្ហាពីខាងក្នុងទេ។ សូមយល់ថា យើងកំពុងធ្វើឲ្យអស់ពីសមត្ថភាពហើយដើម្បីរក្សាតម្លៃប្រេង និងទំនិញ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង»។
លោកបានចង្អុលបង្ហាញថា “តម្លៃប្រេងឥន្ធនៈបាននិងកំពុងកើនឡើងដោយសារតែកត្តាជាច្រើន រួមទាំងលក្ខខណ្ឌទីផ្សារពិភពលោក ការធ្លាក់ចុះនៃប្រាក់បាត និងជម្លោះនយោបាយនៅអឺរ៉ុបខាងកើតរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលឥឡូវនេះពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក លើសពីនេះ សហរដ្ឋអាមេរិកក៏កំពុងជួបប្រទះនឹងការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំង ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃប្រេងឥន្ធនៈពិភពលោក”។
លោក Supattanapong បន្តថា ក្រសួងថាមពលកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយលោកជឿជាក់ថា វានឹងត្រឡប់មកធម្មតាវិញក្នុងពេលឆាប់ៗនេះ ដោយសារភាពតានតឹងផ្នែកនយោបាយ និងការប្រែប្រួលអាកាសធាតុគ្រាន់តែជា “បញ្ហាបណ្តោះអាសន្ន” ប៉ុណ្ណោះ។
យើងបានរៀបចំយុទ្ធសាស្ត្រជាច្រើនដើម្បីជួយប្រជាជន រួមទាំងការកំណត់តម្លៃប្រេងម៉ាស៊ូតឱ្យនៅត្រឹម 30 បាតក្នុងមួយលីត្រ និងការកែសម្រួលរូបមន្តចំហេះដើម្បីកាត់បន្ថយថ្លៃដើម»៕ប្រែសម្រួលៈ ណៃ តុលា