ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ​រហូតដល់ជិត ៨០០០ករណី

សិង្ហបុរី​៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃចំនួន ៧៧៥២ ករណី ដែលនាំឱ្យចំនួនសរុប​ របស់ប្រទេសនេះកើនឡើងដល់ ៣៩៧,៨២៣ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្នុងចំណោមករណីថ្មី ១៦១៧ ករណី ត្រូវបានរកឃើញ តាមរយៈការធ្វើតេស្ត PCR និង ៦១៣៥ករណី តាមរយៈការធ្វើតេស្ត ART (ការធ្វើតេស្តរហ័សអង់ទីហ្សែន) នេះបើយោងតាមស្ថិតិ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល។

ក្នុងចំណោមករណី PCR មាន ១៥១៨ករណីឆ្លងក្នុងស្រុក និង ៩៩ ករណីនាំចូល។ ក្នុងចំណោមករណី ART ដែលមានរោគសញ្ញាស្រាល ហើយត្រូវបានវាយតម្លៃថា មានហានិភ័យទាប មានការឆ្លងក្នុងស្រុកចំនួន ៦១២១ករណី និងករណីនាំចូល ១៤ករណីរៀងគ្នា។

ករណីសរុបចំនួន ១០៧៤ករណី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមាន ២1ករណីនៅក្នុងអង្គភាពថែទាំ ដែលពឹងផ្អែកខ្លាំង ICU។ ក្រសួងបានបញ្ជាក់ថា ការស្លាប់មានចំនួន ៣នាក់ពីជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៨៧១នាក់៕
ដោយ ឈូក បូរ៉ា

To Top