ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ បានជំរុញឲ្យ កងកម្លាំងប្រដាប់អាវុធទាំងអស់ និងស្ថាប័នពាក់ព័ន្ធនានា បន្តចូលរួមឲ្យបានម៉ឺងម៉ាត់ ក្នុងការសង្គ្រោះជនរងគ្រោះ ពីឧបទ្វហេតុបាក់អគារនៅខេត្តកែប។
សម្ដេចពិជ័យសេនាបានសរសេរ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥ មករា ឆ្នាំ២០២០នេះដោយចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ ប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិត ក្នុងឧប្បត្តិហេតុ បាក់រលំអគារ នៅខេត្តកែប។
ប្រមុខការពារជាតិបន្តថា “សូមកងកម្លាំងប្រដាប់អាវុធទាំងអស់ និងស្ថាប័នពាក់ព័ន្ធនានា បន្តចូលរួមឲ្យបានម៉ឺងម៉ាត់ ក្នុងការសង្គ្រោះអ្នកដែលរងរបួស និងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន”៕