ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ចាប់ផ្ដើមវិធានការរឹតត្បិត សង្គមឡើងវិញ ខណៈកំពុងទទួលរងនូវរលកថ្មី នៃទម្រង់ឆ្លងអូមីក្រុង

ហ្សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចចិត្តធ្វើឱ្យប្រសើរឡើង នូវពិធីការរឹតបន្តឹងការចល័ត សាធារណៈដែលត្រូវបាន គេស្គាល់ថា ជា PPKM ទៅកាន់ស្ថានភាពប្រកាសអាសន្នកម្រិត ៣ បន្ទាប់ពីរលកនៃជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង កំពុងរីករាលដាលខ្លាំង ។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេស លោក Luhut Binsar Pandjaitan បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ការរឹតបន្តឹងកម្រិត ៣ ត្រូវបានអនុវត្តនៅក្នុងរដ្ឋធានីហ្សាកាតា របស់ប្រទេសឥណ្ឌូនេស៊ី និងទីក្រុងរណប Bogor, Depok, Tangerang និង Bekasi និងកោះរមណីយដ្ឋានដ៏ល្បីល្បាញ Bali, Yogyakarta ។ និង Bandung ។

PPKM កម្រិត៣ មានន័យថា កន្លែងសាធារណៈដូចជា រោងកុន ភោជនីយដ្ឋាន មជ្ឈមណ្ឌលលក់ទំនិញ និងគេហដ្ឋានគោរពបូជា ត្រូវបានអនុញ្ញាតឱ្យទទួលភ្ញៀវត្រឹមតែ ៦០ភាគរយប៉ុណ្ណោះ ហើយបិទត្រឹមម៉ោង ៩យប់។

មានតែអ្នកទស្សនាពេញវ័យ ដែលបានទទួលថ្នាំបង្ការពេញលេញប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ឱ្យចូលទៅក្នុងកន្លែងទាំងនោះ ហើយសម្រាប់កុមារ មានតែអ្នកដែលបានចាក់វ៉ាក់សាំង ជាលើកដំបូងប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចូល ។

ការសម្រេចចិត្តលើកកំពស់គោលការណ៍ រឹតបន្តឹងកម្រិតនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកោះបាលី ដែលជាកោះល្បី របស់ប្រទេស សម្រាប់ថ្ងៃឈប់សម្រាករបស់ប្រទេសនេះ បានបើកឡើងវិញ សម្រាប់ការហោះហើរត្រង់អន្តរជាតិ ពីគ្រប់ប្រទេស និងតំបន់ជុំវិញពិភពលោក៕

ដោយ ឈូក បូរ៉ា

To Top