ព័ត៌មានអន្តរជាតិ

ម៉ារ៉ុក ជួយសង្គ្រោះ ជនអន្តោប្រវេសន៍ខុសច្បាប់ ចេញពីសមុទ្រមេឌីទែរ៉ាណេ បាន២៥៦នាក់

រ៉ាបាត៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថា ឆ្មាំឆ្នេរសមុទ្រ នៃកងនាវាចររបស់ប្រទេសម៉ារ៉ុក បានជួយសង្គ្រោះ ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន២៥៦នាក់ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងមហាសមុទ្រអាត្លង់ទិក ចាប់តាំងពីថ្ងៃសៅរ៍មក ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន MAP បានរាយការណ៍កាលពីថ្ងៃអង្គារ ។

សេចក្តីរាយការណ៍បានដកស្រង់ ប្រភពយោធាថា ជនអន្តោប្រវេសន៍ភាគច្រើន មកពីអនុតំបន់សាហារ៉ា នៅអាហ្រ្វិក រួមមានស្ត្រី៤១នាក់ និងកុមារ៥នាក់។

ប្រភពបានឲ្យដឹងថា ពួកគេបានជួបការលំបាក នៅលើទូកជាបណ្តោះអាសន្ន ហើយបានទទួលជំនួយដំបូង នៅពេលពួកគេត្រូវបានជួយសង្គ្រោះ ។

គេបានដឹងថា ប្រទេសម៉ារ៉ុក ជាប្រទេសឆ្លងកាត់ សម្រាប់ជនអន្តោប្រវេសន៍អាហ្រ្វិក តាំងពីយូរយារណាស់មកហើយ ដែលចង់ទៅដល់ទឹកដីអឺរ៉ុប ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top