ព័ត៌មានអន្តរជាតិ

បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីលីប៊ី ត្រូវខ្មាន់កំាភ្លើងលួចវាយប្រហារ


ទ្រីប៉ូលី៖
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួងមហាផ្ទៃរបស់ប្រទេសលីប៊ី បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ខ្មាន់កំាភ្លើងមិនស្គាល់អត្តសញ្ញាណបានបើកការវាយប្រហារមកលើបេសកជនពិសេសរបស់លោកនាយករដ្ឋលីប៊ី Abdul-Hamid Dbeibah នៅរដ្ឋធានីទ្រីប៉ូលី ។


លោក Abdulmenem al-Arabi អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងសេចក្តីប្រកាសមួយថា “នៅព្រឹកថ្ងៃនេះ បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីត្រូវបានរងការវាយប្រហារដោយប្រដាប់អាវុធ នៅស្រុក Souk al-Juma (ភាគកណ្តាលទ្រីប៉ូលី)ដោយជនមួយចំនួន នៅក្នុងរថយន្ត១គ្រឿងដោយមិនមានបណ្ណបើកបរ” ។


លោក al-Arabi បានលើកឡើងពីគ្រោះថ្នាក់ដែលបានកើតឡើង បន្ទាប់ពីតបតនឹងករណីនេះដោយធ្វើការបញ្ជាក់ថា ការវាយប្រហារមិនបង្កឲ្យស្លាប់នរណាម្នាក់នោះទេ “ការអភិវឌ្ឍន៍នយោបាយនៅក្នុងប្រទេស” ។


អ្នកនាំពាក្យបានលើកឡើងថា “ក្រសួងមហាផ្ទៃថ្កោលទោសសកម្មភាពឧក្រិដ្ឋនេះ” ដោយធ្វើការបញ្ជាក់ថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងផងដែរ “ដើម្បីនាំជនបង្កបទល្មើសបញ្ជូនទៅតុលាការ” ។


សេចក្តីប្រកាសត្រូវបានចុះផ្សាយនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីតំណាងរាស្រ្តសភា ធ្វើការបោះឆ្នោតជាឯកច្ឆន្ទសម្រាប់លោក Fathi Bashagha ឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top