ព័ត៌មានអន្តរជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំយុវជនលេងកីឡា ដើម្បីជួយដល់រាងកាយ និងបញ្ញាស្មារតី

កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា បានថ្លែងណែនាំដល់យុវជន យុវនារី ឲ្យខិតខំលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងអភិវឌ្ឍ ន៍រាងកាយ បញ្ញាស្មារតី របស់ខ្លួន ។ 

នេះជាការលើកឡើងរបស់លោកអភិបា លខេត្តនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ ២០២០ ខណៈពេលចូលរួមជាអធិបតីក្នុងកម្មវិធីប្រកួត កីឡាមហាជនខេត្តកំពង់ចាម ដើម្បីអបអរចូលឆ្នាំសកល និងខួបអនុ ស្សាវរីយ៍លើកទី ៤១ ទិវាជ័យជម្នះ៧មក រា ១៩៧៩- ២០១៩ ប្រារព្ធធ្វើនៅទីលាន កីឡាដ្ឋានក្រុងកំពង់ចាម ។ 

លោកអភិបាលខេត្តបានថ្លែងថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកដល់បច្ចុប្បន្ននេះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា គឺសម្រេចបាននូវសមិ ទ្ធផលយ៉ាងធំធេង និងច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា ពិសេសវិស័យកីឡានេះបានរីកធំធាត់ដែលជាមូល ដ្ឋាននៃការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ ការពារសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ

របស់មនុស្ស លទ្ធិប្រជាធិបតេយ្យ រស់នៅសុខសាន្ត សុខសន្តិភាព សុខដុមរមនាត្រជាក់ត្រជុំ ប្រកបដោយសិរី មង្គលវិបុលឧត្តមថ្លៃថ្លាបំផុត។ ដោយមានភាពដ៏មហាអស្ចារ្យលើសលុបនេះហើយ លោកសូមឧទ្ទិសឱ្យទិវាជ័យជម្នះ៧ មករាក្លាយទៅ ជាការប្តេជ្ញាចិត្តជាសកល និងសូមអំពាវ នាវដល់គ្រប់មន្ទីរ-អង្គភាព និងប្រជាពល រដ្ឋកម្ពុជាគ្រប់រូបពិសេកីឡាករ-កីឡាការិនីទាំងអស់ យកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍលើគ្រប់វិស័យតាំងតែពីវិស័យ

អប់រំសង្គមកិច្ច សុខាភិបាល កសិកម្ម និងគ្រប់វិស័យ ពិសេសវិស័យកីឡានេះឯង ឱ្យកាន់តែមានភាពរីកចម្រើនលូតលាស់ព្រមៗគ្នា ឡើងថែមទៀត។

លោកអភិបាលខេត្តបានថ្លែងបន្តថា “ខ្ញុំសូមឱ្យអត្ថន័យ នៃការប្រកួតកីឡាដ៏មានតម្លៃនេះ សូមឱ្យយុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្យសមស្របទៅតាម បញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ ” ។

ប្រធានមន្ទីរអប់រំយុវជនកីឡាខេត្តកំពង់ ចាម លោក លី ម៉េងសាន បានឲ្យដឹងថា 

ការប្រកួតកីឡាមហាជនក្នុងឆ្នាំ២០១៩ ដើម្បីអបអរសាទរចូលឆ្នាំសកល និងខួបលើកទី ៤១ ទិវាជ័យជំនះ ៧មករា ១៩៧៩-២០១៩នេះ  មានវិញ្ញាសារ បាល់ទាត់ .បាល់ទះ. បាល់បោះ. ហែលទឹក .ប៉េតង់ កូនឃ្លីលើតុ និងវាយសី។ មានកិឡាករ កីឡាការិនី សរុបរួមទាំងអស់ចំនួន ៦៧ ក្រុម ក្នុងនោះនារី ១៣ក្រុម, មានកីឡាករ កីឡាការនីសរុបចំនួន៧៥៩នាក់ ស្រី ១៤៦នាក់។

To Top