ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង១.៣០០នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ថា យោងតាមសេចក្តីប្រកាសមួយពី ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី១.៣០៧នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនឆ្លងសរុបកើនឡើងដល់៥៤១.៩០៤នាក់ ។


សេចក្តីប្រកាសបានឲ្យដឹងថា សរុបនៃអ្នកយកវត្ថុវិភាគនៅមន្ទីរពិសោធន៍ចំនួន២៤.៣១១នាក់ត្រូវបានធ្វើតេស្តក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ហើយអត្រាវិជ្ជមានប្រចាំថ្ងៃគឺ៥,៣៨ភាគរយ ។


សរុបចំនួនអ្នកស្លាប់របស់ប្រទេសនេះនៅដដែលចំនួន១៩.៣១០នាក់ ដែលមិនមានអ្នកស្លាប់ថ្មីទៀតដោយជំងឺកូវីដ១៩ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ។


ក្រសួងបានឲ្យដឹងថា ចំនួនអ្នកជំងឺដែលបានជាសះស្បើយបានកើនឡើងដល់៥១៤.៨៣៣នាក់នៅក្នុងប្រទេសដែលមានអ្នកថ្មី២២៦នាក់ដែលបានជាសះស្បើយបន្ថែមទៀតបានរាយការណ៍ឲ្យដឹង ។


ប្រទេសមីយ៉ាន់ម៉ា បានធ្វើតេស្តដែលមានវត្ថុវិភាគជាង៦,៦១សំណាកសម្រាប់រកមេរោគកូវីដ-១៩ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top