ភ្នំពេញ : នៅវេលាម៉ោង ៣ រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីអគ្គិភ័យឆេះផ្ទះជួលមួយមិនដឹង ឲ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ។
មូលហេតុ៖ មិនទាន់ដឹងនោះទេ។
ខណ:នេះ រថយន្តពន្លត់អគ្គិភ័យបានកំពុងអន្តរាគមន៍ ។ បច្ចុប្បន្នអគី្គភ័យបានថមថយទៅវិញហើយ តែទោះជាយ៉ាងណាកម្លាំងពន្លត់អគ្គីភ័យនៅតែបន្តបាញ់ពន្លត់ ដើម្បីឲ្យរលត់ទាំងស្រុង។ ករណីនេះមិនបណ្ដាលឱ្យមានការឆេះរាលដាល ដល់ផ្ទះអ្នកដទៃនោះទេហើយក៏មានអ្នករបួសនោះដែរ។