ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ វាយប្រហារឥណ្ឌូនេស៊ី បណ្តាលឲ្យអ្នកស្លាប់ កើនឡើងដល់៦០នាក់

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ថា ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី បានប្រើឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង ដើម្បីទម្លាក់ស្បៀង នៅគ្រាដែល មានការវាយប្រហារ ដោយគ្រោះទឹកជំនន់ នៅក្នុងសហគមន៍ ជាច្រើន កាលពីថ្ងៃសៅរ៍ ខណៈដែលអ្នកស្លាប់ ដោយសារគ្រោះមហន្តរាយ បានកើនឡើងដល់ ៦០នាក់ហើយ និងប្រឈមនឹង ភាពភ័យខ្លាចដល់អាយុជីវិត កើនឡើងថែមទៀត ដោយសារតែភ្លៀង នៅបានបន្តធ្លាក់ ចុះយ៉ាងគំហុក ។

ពលរដ្ឋប្រមាណ ១៧០.០០០នាក់ រស់នៅក្នុងនាមជាអ្នកភៀសខ្លួន ដោយសម្រាក នៅក្នុងជម្រកជាច្រើន នៅទូទាំងតំបន់ទីក្រុង ដែលមានសំណង់ ដល់៣០លានកន្លែង បន្ទាប់ពីអ្នកនៅជិតខាង ទាំងអស់គ្របដណ្តប់ ដោយទឹក ។

កាលពីថ្ងៃសៅរ៍ ទីភ្នាក់ងារគ្រោះមហន្តរាយ របស់ប្រទេសឥណ្ឌនេស៊ី បានឲ្យដឹងថា ចំនួននៃអ្នកស្លាប់ បានកើនឡើងដល់៦០នាក់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top