ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសទទួលស្គាល់រដ្ឋឯករាជ្យ២ ដែលជាទឹកដីកាន់កាប់ ដោយក្រុមបំបែកខ្លួន

បរទេស៖ទូរទស្សន៍ BBC នៅព្រឹកថ្ងៃអង្គារនេះ​ បានឲ្យដឹងថាប្រធានាធីបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសទទួលស្គាល់ តំបន់បំបែកខ្លួន​ ដែលស្ថិតនៅភាគខាងកើត ជាប់ជាមួយនឹងព្រំដែនអ៊ុយក្រែន ទៅជារដ្ឋឯករាជ្យហើយ។

សាធារណៈរដ្ឋ Donetsk និងសាធារណៈរដ្ឋ Luhansk កន្លងមកនិងបច្ចុប្បន្ន គឺជាផ្ទះរបស់ក្រុមបំបែកខ្លួន ដែលមានការគាំទ្រពីក្រោយដោយរុស្ស៊ី ហើយក្រុមនេះគឺជាអ្នកប្រយុទ្ធប្រឆាំង​ ទៅនឹងប្រទេសអ៊ុយក្រែន​ តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ។

ការសម្រេចចិត្តរបស់រុស្ស៊ី ហាក់ដូចជាដើម្បីអាចបញ្ចប់​ ទៅនៃកិច្ចពិភាក្សា ដើម្បីសន្តិភាពនៅក្នុងតំបន់ ដែលកន្លងមកធ្លាប់អនុវត្ត នូវបទឈប់បាញ់គ្នា អស់រយៈពេលជាច្រើន មកហើយនោះប៉ុន្តែវាក៏កំពុងធ្វើឲ្យលោកខាងលិច មានការព្រួយបារម្ភខ្លាំងផងដែរថា វាគឺជាការត្រួសត្រាយផ្លូវសម្រាប់រុស្ស៊ី ឲ្យយោធារបស់ខ្លួនអាចចូលទៅដល់ តំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ប្រសិនបើមានការវាយប្រហារណាមួយ កើតឡើងនោះ៕

គួរឲ្យដឹងដែឬថាក្រោយការប្រកាស ទទួលស្គាល់រដ្ឋឯករាជ្យទាំងពីរ ហើយភ្លាមលោក Putin ក៏បានចេញបញ្ជាភ្លាមបញ្ជូនយោធាជាច្រើន ទៅកាន់តំបន់ទាំងនោះក្នុងនាម ជាអ្នកថែរក្សាសន្តិភាព ប៉ុន្តែបេសកកម្មបន្តនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើយោធាទាំងនោះនឹងត្រូវបំពេញ ការងារអ្វីផ្សេង៕ ប្រែសម្រួល៖ស៊ុនលី

To Top