បរទេស៖ សហរដ្ឋអាមេរិកនៅយប់ថ្ងៃអង្គារ បានប្រកាសលប់ចោលផែនការ ក្នុងការជួបគ្នារវាង រដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov ហើយដែលគ្រោងធ្វើឡើង នៅក្នុងទីក្រុងហ្សេណែវ ប្រទេសស្វីស ដោយលើកឡើងថា ដោយសារតែការសម្រេចចិត្ត ចុងក្រោយរបស់រុស្សី ក្នុងការចល័តទ័ពទៅកាន់តំបន់២ របស់អ៊ុយក្រែន។
លោក Blinken ដែលបានថ្លែងនៅក្នុង សន្និសិទសារព័ត៌មានមួយ ជាមួយនឹងភាគីអ៊ុយក្រែនថា មកដល់ពេលនេះយើងអាច មើលឃើញកាន់តែច្បាស់ហើយ អំពីការចាប់ផ្តើមរបស់រុស្សី ក្នុងគោលបំណងអ្វីហើយ ដូច្នេះវាហាក់ដូចជាមិនមានអ្វីដែល ត្រូវធ្វើនោះទេក្នុងខណៈពេលនេះ សូម្បីតែជំនួបគ្នាក្តី។
គួរឲ្យដឹងដែរថា រុស្សីធ្លាប់បានស្នើសុំ ឲ្យមានជំនួបគ្នាកើតឡើងរវាងលោក Lavrov និងលោក Blinken តាំងតែពីថ្ងៃពុធសប្តាហ៍មុនហើយ កាលពីថ្ងៃសុក្រទើបសហរដ្ឋអាមេរិក បានទទួលយកសំណើរនេះនិងក៏ បានឈានទៅដល់ការកំណត់ បានពេលវេលា និងទីកន្លែងជួបគ្នារួចរាល់ទៅហើយ ។
រំលឹកដែរថាប្រធានាធិបតីរុស្សីលោក Putin កាលពីថ្ងៃចន្ទបានធ្វើការប្រកាសមួយ គួរឲ្យភ្ញាក់ផ្អើលបំផុតទទួលស្គាល់ រដ្ឋចំនួន២ ដែលបំបែកខ្លួនចេញពីអ៊ុយក្រែន ជារដ្ឋឯករាជ្យហើយភ្លាមៗ បានចេញបញ្ជាបញ្ចូនទ័ព ក្នុងគោលបំណងថែរក្សា សន្តិភាពផងដែរនៅទីនោះ ដែលវាបានធ្វើឲ្យបណ្តាប្រទេស លោកខាងលិចចាប់ផ្តើមមានក្តី ព្រួយបារម្ភសាជាថ្មីចំពោះផែនការ វាយប្រហារដោយរស្សីមកលើអ៊ុយក្រែន ៕
ប្រែសម្រួល៖ ស៊ុន លី