សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ថា មានកំណត់ត្រាខ្ពស់ថ្មីនៃករណី ដែលបានបញ្ជាក់ប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ ចំនួន ២៦,០៣២ករណី កាលពីថ្ងៃអង្គារ ដែលនាំឱ្យចំនួនករណីឆ្លង សរុបកើនឡើងដល់ ៦២២,២៩៣ករណី។
ក្នុងចំណោមករណីថ្មី ៣,៣២៧ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត PCR និង ២២,៧០៥ករណី តាមរយៈ ARTs (ការធ្វើតេស្តរហ័ស antigen) នេះបើយោងតាមស្ថិតិ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល។
ក្នុងចំណោមករណី PCR មាន ៣,០៩៦ ករណីឆ្លងក្នុងស្រុក និង ២៣១ ករណីត្រូវបាននាំចូល។ ក្នុងចំណោមករណី ART ដែលមានរោគសញ្ញាស្រាល ហើយត្រូវបានវាយតម្លៃថាមានហានិភ័យទាប ២២,៦៣៥ករណី គឺជាការឆ្លងក្នុងស្រុក និង ៧០ករណីត្រូវបាននាំចូល។
ករណីសរុបចំនួន ១,៦០៨ករណី ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ដោយមាន ៤៦ករណីនៅក្នុងអង្គភាពថែទាំដែលពឹងផ្អែកខ្លាំង ICU នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
ក្រសួង សុខាភិបាលសិង្ហបុរី បាន បញ្ជាក់ថា អ្នក ជំងឺ បួន នាក់ ទៀត បាន ស្លាប់ ដោយសារ ផលវិបាក ដោយសារ ការ ឆ្លង មេរោគ កូវីដ-១៩ ដែល ធ្វើ ឱ្យ ចំនួន អ្នក ស្លាប់ កើន ដល់ ៩៥៦ នាក់៕
ដោយ ឈូក បូរ៉ា