ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ហោះទៅរុស្សី ដើម្បីពន្លឿនគម្រោង បំពង់បង្ហូរប្រេង

" "

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធម្សិលមិញ ត្រូវបានគេដឹងថា បានធ្វើការហោះហើរទៅកាន់ ទីក្រុងមូស្គូហើយដើម្បី អាចធ្វើការជម្រុញឲ្យមាន ការពន្លឿននៃការសាងសង់ គម្រោងបំពង់បង្ហូរប្រេងដែលមានតម្លៃ ដល់ទៅរាប់ពាន់លានដុល្លារ ជាមួយនឹងប្រទេសរុស្សី

លោកនាយករដ្ឋមន្ត្រី Imran Khan ក៏ត្រូវបានគេដឹងដែរថា នឹងត្រូវជួបជាមួយនឹង ប្រធានាធិបតីរុស្សីលោក Vladimir Putin ដើម្បីពិភាក្សាទៅលើប្រធានបទ ផ្សេងទៀតដូចជាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិង ទំនាក់ទំនងទ្វេភាគីផងដែរ។

" "

ដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានលើកនេះ ធ្វើឡើងនៅក្នុងពេលតែប៉ុន្មាន ម៉ោងប៉ុណ្ណោះដែលបណ្តាប្រទេស នៅតំបន់អឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មថ្មីៗ ជាច្រើនទៀតទៅលើសកម្មភាព ចល័តទ័ពរបស់រុស្សីចូលទៅក្នុងតំបន់២ របស់អ៊ុយក្រែនតាំងតែពីថ្ងៃចន្ទ ដើមសប្តាហ៍។

" "

គួរឲ្យដឹងដែរថា គម្រោងបំពង់បង្ហូរប្រេងជាមួយ នឹងប៉ាគីស្ថាននេះមានឈ្មោះថា North South gas pipeline គឺជាគម្រោងដែលត្រូវបានចុះហត្ថលេខា តាំងតែពីឆ្នាំ២០១៥ ដែលស្ថិតនៅក្រោមមូលនិធីរួមគ្នា រវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងអ៊ីស្លាម៉ាបាដ និងដោយមានក្រុមហ៊ុនរុស្សី អ្នករ៉ាប់រងក្នុងការសាងសង់៕

ប្រែសម្រួល៖ ស៊ុន លី

To Top