ម៉ូស្គូ៖ ប៉ូលីសរុស្ស៊ី បានឃុំខ្លួនមនុស្ស ជាង ១.៧០០ នាក់ នៅឯការតវ៉ា ប្រឆាំងសង្រ្គាម នៅទូទាំងទីក្រុង ជាច្រើន ខណៈដែលមនុស្សរាប់ពាន់នាក់ បានដើរតាមផ្លូវ បន្ទាប់ពីប្រធានាធិបតី ពូទីន បញ្ជូនកងទ័ពទៅឈ្លានពានអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ប្រែសម្រួលដោយ៖ សយ សុភា