Covid-19

ថៃឡង់ដ៏ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ២៣.០០០នាក់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈនេះថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការកើនឡើង ប្រចាំថ្ងៃនៃករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២៣.៥៥៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈដែលប្រភេទ Omicron បន្តរីករាលដាលពាសពេញប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

តួលេខនោះបាននាំឱ្យចំនួន អ្នកឆ្លងសរុបនៅក្នុងប្រទេសដល់ទៅ ២,៧៩លាននាក់ ខណៈដែលអ្នកស្លាប់មានដល់ ២២.៧៦៨ នេះបើយោងតាមមជ្ឈមណ្ឌល សម្រាប់ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) ។

ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ មានចំនួន ៣៨នាក់ ដែលទាបជាងអ្នកស្លាប់ចំនួន ១៨៤នាក់ ដែលត្រូវបានរាយការណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅពេលដែលប្រទេសថៃឡង់ដ៏ បានកត់ត្រាកំណត់ត្រាពីមុន របស់ខ្លួនចំនួន២៣.៤១៨ ករណីថ្មី ។

នៅដើមសប្តាហ៍នេះ ក្រសួងសុខាភិបាលបានដំឡើង កម្រិតប្រកាសអាសន្នជំងឺកូវីដ-១៩ ពី៣ ដល់ទី៤ ដែលជាប្រភេទដែលរួមមាន បទប្បញ្ញត្តិហាមមិនឲ្យ ទទួលទានអាហារ ឬផឹកស្រានៅភោជនីយដ្ឋាន និងជៀសវាងការជួបជុំជាសាធារណៈ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្រសួងរំពឹងថា ចំនួនអ្នកឆ្លងថ្មីនឹងបន្តកើនឡើង ក្នុងរយៈពេល ១ឬ២សប្តាហ៍ខាងមុខ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top