ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ព្រមាន “សងសឹកធ្ងន់ៗ” ទៅលើអ៊ីរ៉ង់ បើសិនគំរាមដាក់ទណ្ឌកម្មលើអ៊ីរ៉ាក់

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានគំរាម “សងសឹកយ៉ាងខ្លាំងបំផុត” បើសិនជាអ៊ីរ៉ង់ សងសឹកជាមួយនឹងការសម្លាប់មេបញ្ជាការដ៏សំខាន់ ហើយព្រមានដាក់ទណ្ឌកម្មយ៉ាងចាស់ដៃលើវិស័យសេដ្ឋកិច្ច ប្រឆាំងនឹងសម្ព័ន្ធមិត្តអ៊ីរ៉ាក់ បើសិនជាប្រទេសនេះនិរទេសកងទ័ពអាមេរិក ចេញពីមូលដ្ឋាននៅទីនោះ  ។

ការគំរាមផ្ទួនគ្នាយ៉ាងដូច្នេះ បានកើតឡើង ខណៈដែលអ៊ីរ៉ង់ បានប្រកាស ថា នាពេលខាងមុខខ្លួនធ្វើការ បន្ធូរបន្ថយចំពោះកិច្ចព្រមព្រៀងដ៏ស្មុគស្មាញ ស្តីអំពីនុយក្លេអ៊ែរអន្តរជាតិ ហើយចុងបញ្ចប់នៃការកំណត់ដែនកំណត់ តាមរយៈការបោះបង់ចោល នូវប្រើប្រាស់នូវសារធាតុ អ៊ុយរ៉ានីញ៉ូមនោះ ។

កិច្ចព្រមព្រៀងចុងក្រោយបង្អស់ ដែលមានន័យថា ដើម្បីធានាបាន អ៊ីរ៉ង់ មិនបានអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ស្ថិតក្រោមឧស្សាហកម្មនុយក្លេអ៊ែររបស់ខ្លួន ដោយផ្អែកលើវិបត្តិនៅក្នុងតំបន់ ដោយការស្លាប់មេបញ្ជាការអ៊ីរ៉ង់ Qasem Soleimani កាលពីថ្ងៃសុក្រ នៅក្រុងបាដាដ ។

លោក ត្រាំ បញ្ជាឲ្យយន្តហោះគ្មានមនុស្សបើក របស់អាមេរិកមួយគ្រឿង ធ្វើការបាញ់ប្រហារ ដោយគ្រាប់មីស៊ីល១គ្រាប់ ទៅលើលោក Soleimani ដែលជាបុគ្គលដ៏សំខាន់ម្នាក់ ក្នុងចំណោមមន្ត្រីក្នុងជួររដ្ឋាភិបាលអ៊ីរ៉ង់ នៅគ្រាដែលគាត់ស្ថិតនៅជិត ព្រលានអន្តរជាតិ នៅរដ្ឋធានីអ៊ីរ៉ាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top