វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខពិសេស របស់លោកប្រធានាធិបតី មូន ជេអ៊ីន បានលើកឡើងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវបង្ហាញ ភាពបត់បែនបន្ថែមទៀត ដើម្បីបំបែកភាព ជាប់គាំងក្នុងការចរចា នុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង ។
ទីប្រឹក្សាពិសេសលោកមូន ជុងអ៊ីន បានថ្លែងនៅក្នុងសិក្ខាសាលាសាធារណៈ នៅទីក្រុងវ៉ាស៊ីនតោន ដោយនិយាយថា ការជាប់គាំងដែលកំពុង បន្តអាចបង្ខំឱ្យកូរ៉េខាងត្បូង ផ្តាច់ចេញពីការឯកភាព របស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងបន្តផ្លូវឯករាជ្យឆ្ពោះ ទៅកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអន្តរកូរ៉េ ។
លោកបានឲ្យដឹងនៅឯមជ្ឈមណ្ឌល សម្រាប់ផលប្រយោជន៍ជាតិថា“ សហរដ្ឋអាមេរិក ចាំបាច់ត្រូវតែមានភាពបត់បែន និងប្រាកដនិយមជាងនេះ” ។ អ្នកពិតជាមិនអាចអនុវត្តតាមយុទ្ធសាស្ត្រ ដែលត្រូវការរំសាយ អាវុធនុយក្លេអ៊ែរជាមុននោះទេ វានឹងមិនដំណើរការនោះទេ៕
ដោយ ឈូក បូរ៉ា