ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ទំនងជាកំពុងជំរុញ ការអភិវឌ្ឍមីស៊ីល រយៈចម្ងាយឆ្ងាយស៊េរីថ្មី

សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូង បានឲ្យដឹងដោយដកស្រង់សម្ដី ក្រុមអាជ្ញាធរស៊ើបសួរថា“ អាវុធយុទ្ធសាស្ត្រថ្មីរបស់កូរ៉េខាងជើង” ដែលត្រូវបានដឹកនាំដោយមេដឹកនាំលោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន អាចជាមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយស៊េរីថ្មី។

លោក Lee Eun-jae ជាសមាជិក នៃគណបក្សប្រឆាំងកូរ៉េខាងត្បួងដ៏សំខាន់ ក៏បានលើកឡើងផងដែរថា មន្រ្តីស៊ើបការណ៍សម្ងាត់របស់ទីក្រុងសេអ៊ូល ជឿជាក់ថាប្រទេសកូរ៉េខាងជើង បានសម្រេចចិត្តមិនចូលរួម ក្នុងកិច្ចចរចានុយក្លេអ៊ែរ ដែលតម្រូវឱ្យមានការចរចា ឆ្ពោះទៅរកការបោះបង់អាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ។

សមាជិកសភាដែលអង្គុយ នៅគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភា បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទកាសែត ស្តីពីការវិភាគ របស់មន្រ្តីស៊ើបការណ៍សម្ងាត់ទីក្រុងសេអ៊ូល នៃកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករ កំពុងកាន់អំណាចរបស់កូរ៉េខាងជើង នៅចុងឆ្នាំមុន៕ ដោយ៖ ឈូក បូរ៉ា

To Top