ភ្នំពេញ ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួន ក្រោយបង្កឱ្យមានអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង ដោយមានពាក្យបណ្ដឹង ពីម្ចាស់ផ្ទះចំនួន៣ ។
គួបញ្ជាក់ថា កាលពីវេលាម៉ោង២នឹង៥០នាទី រសៀល ថ្ងៃទី៥ខែមករា ឆ្នាំ២០២០ នៅចំនុចហាងកាត់សក់ជនជាតិចិន យីហោ (រចនាបថអន្តរជាតិ)មានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ផ្ទះលេ៥៣៩ ក្រុម១ ភូមិ១ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកងង នៅក្រោយនឹង ប៉ុស្តិ៍នគរបាលបឹងកេងកង២ ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែង កើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយ ពេញផ្ទះជួល ឈ្មោះZHAO JI KUI អាយុ៣០ឆ្នាំ ជនជាតិចិនស្នាក់នៅផ្ទះកើតហេតុខាងលើ ផ្ទះបងប្អូនប្រជាពលរដ្ធខ្មែរ ជួលទៅអោយជនជាតិចិនស្នាក់នៅ ជាប្រភេទផ្ទះថ្ម លាយឈើ ប្រក់ស័ង្កសី
។
បើតាមសម្ដីជនជាតិចិន ដែលស្នាក់នៅជាមួយគ្នា បានបង្ហើបប្រាប់ឲ្យដឹងថា មូលហេតុដែលបង្កឲ្យអណ្តាតភ្លើងឆាបឆេះឡើងនោះ គឺដោយសារជនជាតិចិន ដែលស្នាក់នៅនោះ ចម្អិនម្ហូបទុកចោល ខ្វះការប្រុងប្រយ័ត្ន ក៏បណ្ដាលកើតមាន ជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ផ្អើលអស់ប្រជាពលរដ្ឋ ស្នាក់នៅជិតកន្លែង កើតហេតុភ័យស្លន់ស្លោរនាំគ្នារើឥវ៉ាន់ រត់ចេញពីកន្លែងហេតុ ភ្លាមៗបន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន នឹងប្រជាពលរដ្ឋក៏ព្យាយាម យកពំពង់ពន្លត់អគ្គីភ័យ បាញ់ពន្លត់អស់ជាច្រើនបំពង់ផងដែរ នឹងបានទាក់ទងហៅខាងរថយន្តពន្លត់អគ្គីភ័យ មកអន្តរាគមន៏បាញ់ពន្លត់ភ្លាមៗអស់ជាច្រើនគ្រឿង ទើបភ្លើងរលត់ទៅវិញ តែផ្ទះចំនួន១ខ្នង ត្រូវអគ្គីភ័យលេបត្របាក់ ខូចខាតស្ទើរតែទាំងស្រុង។
ក្រោយកើតហេតុ ម្ចាស់ផ្ទះចំនួនបី បានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍បឹងកងទី២ ដោយទារសំណងចំនួនទឹកប្រាក់ជិត ៥ម៉ឺនដុល្លារ ពីជនជាតិចិន ជាអ្នកបង្ក តែជនជាតិចិន មិនមានលទ្ធភាពសងជាសំណង ទៅខាងម្ចាស់ផ្ទះ នគរបាលខណ្ឌបឹងកេងកង និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕