ព័ត៌មានអន្តរជាតិ

Update: សមាជិកមួយរបស់ BRICS ប្រកាសពីភាពអព្យាក្រឹត្យ សង្រ្គាមឈ្លានពានរុស្ស៊ី លើអ៊ុយក្រែន

RIO DE JANEIRO – ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro និយាយថារដ្ឋាភិបាលរបស់លោក នឹងរក្សាអព្យាក្រឹត ចំពោះការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។   នេះបើតាមទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP នៅមុននេះបន្តិច។

ប្រទេសប្រេស៊ីល ជាសមាជិក BRICS (Brazil, Russia, India, China and South Africa)។

លោក Bolsonaro បាននិយាយថា លោកមានការសន្ទនា រយៈពេលពីរម៉ោង ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃអាទិត្យ ដើម្បីនិយាយអំពីសង្រ្គាម និងបានធានាដល់មេដឹកនាំរុស្ស៊ីថា ប្រទេសប្រេស៊ីលនឹងរក្សាជំហរអព្យាក្រឹត។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសរបស់ប្រទេសប្រេស៊ីល ក្រោយមកបាននិយាយថា លោក Bolsonaro មិនបាននិយាយទៅកាន់លោក Putin កាលពីថ្ងៃអាទិត្យនោះទេ ប៉ុន្តែជាការសំដៅទៅលើកិច្ចប្រជុំ រយៈពេលពីរម៉ោងរបស់គាត់ ជាមួយរុស្ស៊ី ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងមូស្គូកាលពីដើមខែនេះ។

ប្រធានាធិបតី​អភិរក្សនិយម​ជ្រុល​របស់​ប្រេស៊ីល​ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​លោក​មិន​ចង់​ “នាំ​យក​ផល​វិបាក​នៃ​ជម្លោះ” មក​ឲ្យ​ប្រេស៊ីល​ទេ។

Bolsonaro និយាយ​ថា រុស្ស៊ី​គ្មាន​ចេតនា​ធ្វើ​ការ​សម្លាប់​រង្គាល​ ណា​មួយ​ឡើយ ហើយ​ថា​នៅ​តំបន់​ខ្លះ​នៃ​អ៊ុយក្រែន “៩០% នៃ​ប្រជាជន​ចង់​ចូល​ជិត​រុស្ស៊ី”។

ប្រធានាធិបតីប្រេស៊ីល ក៏បានរិះគន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដោយនិយាយថាប្រជាជន “ប្រគល់ជោគវាសនារបស់ប្រទេសទៅជាតារាកំប្លែង” ។

ប្រែសម្រួលដោយ៖ សយ សុភា

To Top