កីឡា

លាហើយផ្កាព្រិល តើការប្រកួតកីឡាអូឡាំពិក​ រដូវរងាក្រុងប៉េកាំង បន្សល់ទុកនូវអ្វី? កំណត់ត្រាថ្មីបំផុត យកឈ្នះលើខ្លួនឯង

ទោះបីជាព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិក រដូវរងា ក្រុងប៉េកាំង បានបិទបញ្ចប់ ភ្លើងគប់បានរលត់ ទៅហើយ តែភាពក្លៀវក្លា និងភាព អស្ចារ្យ មិនបញ្ចប់ជារៀងរហូត ស្មារតីអូឡាំពិក មុខជានឹងបន្តវេនពីមួយជំនាន់ ទៅមួយជំនាន់ ក៏ដូចជាទ្រព្យស្មារតី ដ៏មានតម្លៃ និងសម្បតិ្តបេតិកភ័ណ្ឌ ដែលការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង បានបន្សល់ទុក ឱ្យពិភពលោកក៏នឹងបន្តវេន និងផ្សព្វផ្សាយ ជាយូរអង្វែងផងដែរ ។

ក្នុងអំឡុងពេល ១៧ ថ្ងៃ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង អត្តពលិកព្រិល ទឹកកក បានបន្តយកឈ្នះលើខ្លួន ដែលបានបង្កើតកំណត់ត្រាថ្មី និងលេចចេញតារាព្រិលទឹកកក មួយចំនួន ។

ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងបានបង្កើតកំណត់ត្រា ពិភពលោកចំនួន២ និងបង្កើតកំណត់ត្រាថ្មីអូឡាំពិកចំនួន ១៨ ។ គណៈប្រតិភូកីឡាសរុបចំនួន ២៣ បានឈ្នះមេដាយមាស ដែលបានបង្កើតកំណត់ត្រាមួយ ដែលគណៈប្រតិភូច្រើនជាងគេ ដែលបានឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា ហើយមានគណៈប្រតិភូចំនួន ២៩ ផ្សេងទៀត បានឈ្នះមេដាយ ។

ក្នុងនាមជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡា អូឡាំពិក រដូវរងាលើកនេះ គណៈ ប្រតិភូកីឡាចិន ទទួលបានការទទួលស្គាល់ និងការគោរពពីភាគី អន្តរជាតិ តាមរយៈសមត្ថភាព ប្រកួតប្រជែងដ៏ឆ្នើម ។ មួយផ្នែក ប្រទេសចិន បានបញ្ជូនគណៈប្រតិភូកីឡា មានសមាជិកច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ កីឡាអូឡាំពិករដូវរងាដែលសម្រេចបាន “ការចូលរួមកីឡាគ្រប់ប្រភេទ” ។ មួយផ្នែកទៀត គណៈប្រតិភូកីឡាចិន ទទួលបានលទ្ធផលល្អ ដែលមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រកីឡា អូឡាំពិករដូវរងា ដោយឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងមេដាយមាសដែលមានមេដាយមាសសរុប ៩ មេដាយប្រាក់ចំនួន ៤ និងមេដាយសំរឹទ្ធចំនួន ២ ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ក៏បានបើកទ្វារឱ្យប្រទេសក្នុងតំបន់ត្រូពិច ចំនួនពីរផងដែរ គឺប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសហៃទី ។ ប្រទេសទាំងពីរបានចូលរួមក្នុងការ ប្រកួតកីឡាអូឡាំពិករដូវរងាជាលើកដំបូង ។ ទន្ទឹមនឹងនេះ នៅមានប្រទេសអាហ្រ្វិកសរុបចំនួន ៥ និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤ ក៏បានចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះដែរ ។

លើសពីនេះ ការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង ក៏ជាការប្រកួតកីឡាអូឡាំពិក រដូវរងាដែលមានសមាមាត្រស្ត្រី ចូលរួមច្រើន ជាងគេនិងចូល រួមវិញ្ញាសាកីឡាច្រើនជាងគេរហូតមកដល់ពេលនេះ អត្រានៃអត្តពលិកនារីចូលរួមគឺ ៤៥.៤% អត្រានៃអត្តពលិកនារីចូលរួមប្រកួត កីឡាវិញ្ញាសាតូចត្រូវជា ៥៣% ក្នុងចំណោមវិញ្ញាសាទាំង ១០៩ ប្រភេទ ៕

To Top