ព័ត៌មានអន្តរជាតិ

Breaking news: បុណ្យសពឧត្តមសេនីយ៍ Soleimani មានករណីរត់ជាន់គ្នាស្លាប់៣២នាក់ របួសជិត២០០នាក់

បរទេស៖ យ៉ាងហោចណាស់មានមនុស្ស ៣២ នាក់បានស្លាប់នៅក្នុង ការរត់ជាន់គ្នានៅក្នុងពិធីបុណ្យសពរបស់ឧត្តម សេនីយ៍អ៊ីរ៉ង់ Qassem Soleimani នៅទីក្រុង Kerman ប្រទេសអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣២ នាក់ បានស្លាប់នៅក្នុងការរត់ជាន់គ្នានៅក្នុងពិធីបុណ្យសពរបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ដែលត្រូវបានសម្លាប់នៅក្នុងទីក្រុងគូម៉ារបស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារ។

ប្រធានមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់អ៊ីរ៉ង់លោក Pir Hossein Kolivand បានប្រាប់សារព័ត៌មាន ISNA ថា ក្នុងហេតុការណ៍នោះក៏មានមនុស្ស ១៩០ នាក់ផ្សេងទៀតបានរងរបួស។

លោកឧត្តមសេនីយ៍ Qassem Soleimani ដែលជាអតីតមេបញ្ជាការនៃកងកំលាំងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅឯព្រលានយន្តហោះ Baghdad កាលពីថ្ងៃសុក្រ៕ ប្រែសម្រួលៈ ណៃ តុលា

To Top