ព័ត៌មានអន្តរជាតិ

Updated៖ រុស្ស៊ី បន្តវាយលុកទីក្រុងជាច្រើនរបស់អ៊ុយក្រែន និងគ្រាប់ផ្លោងបង្កឲ្យឆេះ រោងចក្រថាមពលនុយក្លែអ៊ែរ

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel New Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នំា២០២២ថា យោធារបស់ប្រទេស រុស្ស៊ី បានបន្តវាយលុកចូលទីក្រុងជាច្រើនទៀតរបស់ប្រទេសអ៊ុយក្រែន និងបានបាញ់គ្រាប់ផ្លោងចំរោងចក្រថាមពលនុយក្លេអ៊ែរ របស់អ៊ុយក្រែនទៀតផង ។

រោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែន Zaporizhzhia ត្រូវអគ្គីភ័យឆាបឆេះ ដែលបង្កដោយកងទ័ពរុស្ស៊ីបានបាញ់គ្រាប់ផ្លោងចំរោងចក្រនេះ ដែលបាញ់ចេញ” ពីគ្រប់ទិសទី” ។
វឌ្ឍនភាពក្នុងកិច្ចពិភាក្សាអ៊ុយក្រែន-រុស្ស៊ី ក្នុងនាមជាអ្នកដាក់ទណ្ឌកម្មអាមេរិក អង្គការសហប្រជាជាតិ ហៅកាត់ (UN) បានឲ្យដឹងថា មនុស្សរាប់សិបលាននាក់កំពុងប្រឈមនឹងហានិភ័យនៅអ៊ុយក្រែន។

ចំណែកប្រធានាធិបតីបារាំង លោក Macron ជឿថា “រឿងដ៏អាក្រក់បំផុតនឹងមកដល់” ក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីលោក ពូទីន ធ្វើការអំពាវនាវឲ្យបន្តកម្ទេចទីក្រុងជាច្រើននៅអ៊ុយក្រែន ។

សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីអគ្គីភ័យនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក បៃដិន បានចូលរួមជាមួយ Zelenskyy “ក្នុងការជំរុញឱ្យប្រទេសរុស្ស៊ីបញ្ឈប់សកម្មភាពយោធារបស់ខ្លួននៅក្នុងតំបន់ និងអនុញ្ញាតឱ្យក្រុមពន្លត់អគ្គីភ័យ និងអ្នកសង្គ្រោះបន្ទាន់ចូលទៅកាន់ទីតាំងរោង ចក្រដែលរងការឆាបឆេះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top