ព័ត៌មានអន្តរជាតិ

លោក Xi Jinping ចូលរួមកិច្ចប្រជុំពិភាក្សា ជាមួយប្រតិភូតំណាង ប្រជាជនភូមិភាគ ស្វយ័តម៉ុងហ្គោលីក្នុង ដោយបានគូសបញ្ជាក់ថា ត្រូវបន្តពង្រឹងមូលដ្ឋានគ្រឹះ នៃគំនិតសហគមន៍រួមវាសនាប្រជាជាតិចិន

រសៀលថ្ងៃទី៥ខែមីនា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាជាមួយប្រតិភូតំណាង ប្រជាជនភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង នៃកិច្ចប្រជុំលើកទី៥ នៃមហាសនិ្នបាតសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី១៣។

លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវណែនាំឱ្យប្រជាជនគ្រប់ជនជាតិ ពង្រឹងគំនិតសហគមន៍រួមវាសនា ដែលរួមសុខរួមទុក្ខនិងស្លាប់រស់រួមគ្នា បន្តពង្រឹងមូលដ្ឋានគ្រឹះនៃគំនិតសហគមន៍រួម វាសនាប្រជាជាតិចិន ដើម្បីជំរុញឱ្យគ្រប់ជនជាតិ ក្នុងមហាគ្រួសារប្រជាជាតិចិន រួមសាមគ្គីគ្នាយ៉ាងរឹងមាំដូច គ្រាប់ផ្លែទទឹមឱបគ្នាជាចង្គោម រួមគ្នាកសាងមាតុប្រទេសដ៏មហិមា រួមគ្នាបង្កើតជីវភាពរស់នៅដ៏ល្អបវរ ខិតខំថែរក្សាស្ថិរភាពសេដ្ឋកិច្ច ថែរក្សាសង្គមសុខដុមរមនា ថែរក្សាបរិស្ថាននយោបាយបែបស្អាតស្អំ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៃសមាជបក្សកុម្មុយនីស្តចិន លើកទី២០៕

To Top