ព័ត៌មានអន្តរជាតិ

ប្រេងសាំងនៅអាមេរិក កើនឡើងដល់ តម្លៃថ្លៃបំផុតមួយ មិនធ្លាប់មាន

បរទេស៖តម្លៃប្រេងសាំងនៅក្នុងប្រទេសអាមេរិកត្រូវបាន គេមើលឃើញថា បានកើនឡើងខ្លាំងបំផុតដល់កំណត់ត្រាថ្មីមួយ
ដែលមិនធ្លាប់មានពីមុនមកក្រោយការ សម្រេចចិត្តការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ទៅលើប្រទេសរុស្សី។

តម្លៃប្រេងសាំងជាមធ្យមគិតត្រឹម ថ្ងៃអង្គារម្សិលមិញនេះបានកើនឡើង ទៅដល់៤,១៧ដុល្លារក្នុងមួយហ្គាឡុង(៣,៨លីត្រ) នេះបើយោងតាមការបង្ហាញទិន្នន័យដោយសមាគមន៍ ទោចក្រយានយន្តរបស់អាមេរិក AAA ដែលបានតាមដាន ទៅលើតម្លៃប្រេងសាំងប្រមាណជាជាង៦ម៉ឺនកន្លែង។

នេះបានក្លាយទៅជាតម្លៃប្រេងសាំងដែលមានតម្លៃជាមធ្យមខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកខណៈដែលកំណត់ត្រាចាស់ត្រូវបានគេកត់ត្រាគឺមានកាលពីឆ្នាំ២០០៨ដែលគ្រានោះតម្លៃប្រេងសាំងជាមធ្យមមានប្រមាណជា៤,១១ដុល្លារក្នុងមួយហ្គាឡុង៕

ប្រែសម្រួល៖ស៊ុនលី

To Top