ព័ត៌មានអន្តរជាតិ

លោក Zelensky ត្រៀមខ្លួនជាស្រេច សម្រាប់ការសន្ទនាជាមួយរុស្ស៊ី លើការធានាសន្តិសុខ រួមទាំងតំបន់ Donetsk និងLugansk

" "

គៀវ៖ អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសន្ទនាជាមួយរុស្ស៊ី លើការធានាសន្តិសុខ និងអនាគតរបស់តំបន់ Donetsk, Lugansk និង Crimea នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មាន ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការ របស់ប្រធានាធិបតីអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ ABC News ថាអ៊ុយក្រែនចាំបាច់ ត្រូវមានកិច្ចព្រមព្រៀងសន្តិសុខរួម ជាមួយប្រទេសជិតខាងទាំងអស់ និងសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងតួកគី នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន។

" "

លោក Zelensky បានលើកឡើងថា “យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការធានាណាមួយនៃ សន្តិសុខរបស់ប្រទេសរបស់យើង ពីរដ្ឋរៀងៗខ្លួនដែលត្រូវតែធានា។ ហើយរុស្ស៊ីក៏ស្ថិត ក្នុងចំណោមរដ្ឋទាំងនេះដែរ ពីព្រោះប្រទេសរុស្ស៊ី គឺជាអ្នកជិតខាងរបស់យើង”។

" "

លោកបានបញ្ជាក់ថាថា “ទាំងនេះនឹងជាការធានា មិនត្រឹមតែសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ ទាំងនេះក៏នឹងជាការធានា សម្រាប់រុស្ស៊ីផងដែរ ដែលខ្លួនកំពុងនិយាយ ឥតឈប់ឈររហូតមក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top