សហគ្រិន

អ្នកឧកញ៉ា គិត ម៉េង៖ជីវិតរបស់យើងមិនអាចទាយទុកមុនបានទេ ហើយយើងទាំងអស់គ្នា សុទ្ធតែមានភាពភ័យខ្លាចរៀងៗខ្លួន អ្វីដែលខ្ញុំបានរៀន ពីបទពិសោធផ្ទាល់ខ្លួននោះ គឺមិនត្រូវមានភាពមិនភ័យខ្លាច ក្នុងការចាប់ផ្តើមធ្វើអ្វីមួយជាថ្មីដាច់ខាត

ជីវិតរបស់យើងមិនអាចទាយទុកមុនបានទេ ហើយយើងទាំងអស់គ្នាសុទ្ធតែមានភាពភ័យខ្លាចរៀងៗខ្លួន។ អ្វីដែលខ្ញុំបានរៀនពីបទពិសោធផ្ទាល់ខ្លួននោះ គឺមិនត្រូវមានភាពមិនភ័យខ្លាចក្នុងការចាប់ផ្តើមធ្វើអ្វីមួយជាថ្មីដាច់ខាត។ ខ្ញុំតែងតែយកបញ្ហាប្រឈមទាំងនោះជាឱកាសក្នុងការរីកចម្រើនទៅមុខ។

យើងអាចលើកយកឧទាហរណ៍មួយចំនួនថា ហេតុអ្វីបានជាការចាប់ផ្តើមធ្វើអ្វីមួយជាថ្មីមានសារៈសំខាន់ ហើយវាមិនគួរជាបទពិសោធដែលគួរឱ្យខ្លាចនោះទេ។ មិនមែនលោក Walt Disney ត្រូវបានបញ្ឈប់ពីការងារកាសែតរបស់គាត់ ដោយសារហេតុផលថាគាត់មិនមានគំនិតច្នៃប្រឌិតគ្រប់គ្រាន់ក្នុងការងាររបស់គាត់នោះទេ។ អាជីវកម្មមួយរបស់អ្នកជំនួញ លោក Bill Gates បានខាតបង់នៅចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៨០ មុនពេលវាត្រូវបានបិទ។

លោក Steve Jobs ត្រូវបានបញ្ឈប់ការងារពី Apple ដែលជាក្រុមហ៊ុនគាត់បានបង្កើត។ ទោះយ៉ាងណាក៏ដោយ ពួកគាត់នៅតែប្រឹងប្រែងដើម្បីងើបឡើង និងធ្វើឱ្យជីវិតជោគជ័យឡើងវិញ។ ជោគជ័យរបស់ពួកគាត់ប្រហែលនឹងមិនត្រូវបានគេដឹងឡើយ ប្រសិនបើពួកគាត់ធ្វើឱ្យខ្លួនលង់ជ្រៅទៅតាមភាពភ័យខ្លាច ក្នុងការចាប់ផ្តើមធ្វើកិច្ចការរបស់ពួកគាត់ជាថ្មី។

នៅពេលខ្ញុំចាកចេញពីប្រទេសកំណើត ហើយបានព្យាយាមរៀបចំដំណើរជីវិត និងការងារនៅក្រៅប្រទេស វាមិនមែនជារឿងងាយស្រួលនោះទេ។ ខ្ញុំបានប្រឹងប្រែងយកការរស់នៅរបស់ខ្ញុំនៅទីនោះ ដូចជាវឌ្ឍនភាពនៃជីវិត ដែលខ្ញុំមិនគួរបោះបង់ដោយងាយៗឡើយ។ ចាប់ពីពេលនោះ ខ្ញុំបានសន្យាជាមួយខ្លួនឯងថានឹងខិតខំធ្វើការ ហើយជឿជាក់ថាថ្ងៃណាមួយ ខ្ញុំនឹងត្រលប់មកកម្ពុជាវិញ[ដើម្បីចូលរួមអភិវឌ្ឈប្រទេស]។តាមការពិត យើងអាចចាប់ផ្តើមធ្វើអ្វីមួយជាថ្មីគ្រប់ពេលវេលា ដោយយើងគ្រាន់តែមិនបានយកចិត្តទុកដាក់ពីការចាប់ផ្តើមជាថ្មីទាំងនោះតែប៉ុណ្ណោះ។ អ្នកចាប់ផ្តើមធ្វើអ្វីមួយជាថ្មីជាច្រើនដងក្នុងជីវិតរបស់អ្នក។

អ្នកចាប់ផ្តើមធ្វើអ្វីមួយជាថ្មី នៅពេលអ្នកបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ចាប់ផ្តើមការងារថ្មី ចាប់ផ្តើមទំនាក់ទំនងគ្នាថ្មី ស្វាគមន៍ទារកទើបនឹងកើត ឬនៅពេលផ្លាស់ទីលំនៅទៅកន្លែងថ្មី។ ដូច្នេះ សូមកុំភ័យខ្លាចក្នុងការចាប់ផ្តើមឡើងវិញ។ បញ្ហាប្រឈមរបស់យើងនាពេលនេះកំពុងរៀបចំធ្វើឱ្យអនាគតរបស់យើងកាន់តែប្រសើរឡើង។

សូមជឿជាក់លើខ្លួនអ្នកជានិច្ច និងធ្វើកិច្ចការរបស់អ្នក ជាមួយក្តីសង្ឃឹមជោគជ័យ។សកម្មភាពរៀងរាល់ថ្ងៃរបស់យើងគឺជាការចាប់ផ្តើមជាថ្មីដ៏មានសក្តានុពល។ មិនថាអ្នកមានវ័យច្រើនប៉ុនណា អ្នកនៅតែអាចចាប់ផ្តើមធ្វើអ្វីមួយឡើងវិញបាន! សូមចងចាំថាជាទូទៅ យើងមិនចាប់ផ្តើមពីចំណុចសូន្យនោះទេ យើងចាប់ផ្តើមជាមួយនឹងបទពិសោធដែលយើងឆ្លងកាត់។

***​​​​​​​​​​​​​​​​​​​​​​​​​​​ Life is unpredictable and we all have our own fears. Something though that I have learned is never fear to start over. Always look at these challenges as a growth opportunity.Taking a few examples why starting over is crucial and it shouldn’t be trauma. If it wasn’t for Walt Disney getting laid off from his newspaper job because he was told he was not creative enough. One of Bill Gates’s businesses ran up losses between 1974 and 1980 before it was closed. Steve Jobs got fired from Apple, the company he founded. Yet, all of them still thrived to get back up and rebuild themselves. Their success stories would have been unknown if they held onto the fear of starting over.When I was uprooted and trying to craft a life abroad, which wasn’t easy, I took it as an opportunity that I should not throw away so lightly. From there, I promised myself to work hard and have faith that one day I will return back to Cambodia. The truth is, we start over all the time. We just don’t take notice. You start over numerous times throughout your life. You start over when you graduate from college, start a new job, start a new relationship, welcome a newborn or when move you to a new city. So, never fear to start over. Our now- challenges are prepping us for the better future-challenges.Always believe in yourself and take a leap of faith. Everyday is a new potential start! You are never too old to start over! Remember that most of the time, we are not starting over from square one, we start over from experiences.#KithMeng#RoyalGroup

To Top