ព័ត៌មានអន្តរជាតិ

IMF ទំនងជានឹង ទម្លាក់ការព្យាករណ៍កំណើន សេដ្ឋកិច្ច ពិភពលោក ចំពេលមានវិបត្តិ សង្គ្រាមនៅអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានឲ្យដឹងថា មូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) ទំនងជានឹងបន្ទាបការព្យាករណ៍ កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួន នៅខែក្រោយ ដោយសារឥទ្ធិពលលេច ចេញមកពីវិបត្តិសង្គ្រាមអ៊ុយក្រែន ។

លោកស្រី Georgieva បានប្រាប់អ្នកយកព័ត៌មានថា ការធ្លាក់ចុះសេដ្ឋកិច្ច នៃវិបត្តិអ៊ុយក្រែន កំពុងត្រូវបានបញ្ជូន តាមរយៈបណ្តាញសំខាន់ៗចំនួនបី ទៅកាន់ពិភពលោកផ្សេងទៀត៖ តម្លៃទំនិញឡើងថ្លៃ ផលប៉ះពាល់លើប្រាក់ចំណូលពិត និងសេដ្ឋកិច្ចពិត ព្រមទាំងផលប៉ះពាល់ លើលក្ខខណ្ឌហិរញ្ញវត្ថុ និងទំនុកចិត្តអាជីវកម្ម ។

លោកស្រី Georgieva បានបន្ដថា “លក្ខខណ្ឌហិរញ្ញវត្ថុ ត្រូវបានរឹតបន្តឹងរួចហើយនៅ ក្នុងប្រទេសជាច្រើនជាមួយនឹង សម្ពាធនេះពីជាពិសេសតម្លៃប្រេង និងឧស្ម័ន” ដោយបន្ថែមថា វិធានការរឹតបន្តឹងទាំងនោះអាច “ទៅកាន់តែលឿន និងបន្ត” ដោយសារតែអតិផរណាខ្ពស់ ។

លោកស្រីបានបន្ថែមថា “ហើយជាពិសេសបញ្ហា សម្រាប់ទីផ្សារដែលកំពុងរីកចម្រើន ដែលអាចឃើញ ផលប៉ះពាល់ រួមបញ្ចូលគ្នានៃការធ្លាក់ចុះ លើទំនុកចិត្តអាជីវកម្ម និងលក្ខខណ្ឌរឹតបន្តឹង ដែលធ្វើឱ្យពួកគេស្ថិតនៅក្នុងកន្លែង ដែលមានបញ្ហា” ។

ប្រធាន IMF រូបនេះក៏បានព្រមានថា “ប្រសិនបើយើងស្ថិតក្នុងស្ថានភាព ដែលយើងមិនអាចយកឈ្នះភាពតានតឹង បានយ៉ាងឆាប់រហ័ស យើងអាចឃើញពីផលប៉ះពាល់ អវិជ្ជមានមួយចំនួនទៅលើសមត្ថភាព ពហុភាគីក្នុងការការពារប្រទេស ប្រឆាំងនឹងវិបត្តិ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top