ព័ត៌មានអន្តរជាតិ

Update: អ្នកចរចាពីខាងរុស្ស៊ីបង្ហើបថា ការចរចាជាមួយអ៊ុយក្រែន អាចនឹងឈានដល់ការព្រមព្រៀងគ្នាឆាប់ៗ

បរទេស៖ សមាជិកនៃក្រុមចរចាររុស្សី លោក Leonid Slutsky បាននិយាយថា លោកជឿថា “វឌ្ឍនភាពដ៏សំខាន់” ដែលលោកបានសង្កេតឃើញនៅក្នុងកិច្ចពិភាក្សារវាងរដ្ឋាភិបាលទីក្រុងមូស្គូ និង រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងដឹកនាំភាគីទាំងពីរក្នុងជម្លោះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងពេលឆាប់ៗនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន RT Arabic កាលពីថ្ងៃអាទិត្យ លោក Slutsky ដែលជាប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិរបស់រដ្ឋ Duma បាននិយាយថា “ប្រសិនបើយើងប្រៀបធៀបមុខតំណែងរបស់គណៈប្រតិភូទាំងពីរនៅក្នុងកិច្ចពិភាក្សានោះ គឺនៅដើមដំបូង និងថ្ងៃនេះ យើងឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់” ។

លោកបន្តថា “ខ្ញុំរីករាយក្នុងការរាយការណ៍ថា តាមការរំពឹងទុកផ្ទាល់ខ្លួនរបស់ខ្ញុំ នៅប៉ុន្មានថ្ងៃខាងមុខ វឌ្ឍនភាពនេះអាចវិវត្តទៅជាជំហររួមរបស់គណៈប្រតិភូ ឈានទៅដល់ការចុះហត្ថលេខាលើឯកសារ។ លោក” Slutsky បានសង្កត់ធ្ងន់ថាការចុះហត្ថលេខាលើឯកសារបែបនេះនឹងជាបញ្ហាដែលជា “សារៈសំខាន់បំផុត” ព្រោះថាវានឹងផ្តល់នូវមូលដ្ឋានសម្រាប់ការកាត់បន្ថយការកើនឡើង និងសម្រាប់ “ការសង្គ្រោះមនុស្សជាច្រើនដែលបានស្លាប់នៅថ្ងៃនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top