ព័ត៌មានអន្តរជាតិ

ពលរដ្ឋស៊ីវិល ច្រើននាក់ស្លាប់ ដោយមីស៊ីលឆ្លងទ្វីប របស់រុស្សីធ្លាក់ក្នុងតំបន់ Donetsk

បរទេស៖មីស៊ីលឆ្លងទ្វីប Tochka-U មួយគ្រឿងបានហោះធ្លាក់ចូល ទៅដល់ក្នុងតំបន់ Donetsk កាលពីថ្ងៃចន្ទ
ម្សិលមិញនិងបានឆក់យកជីវិត ពលរដ្ឋស៊ីវិលអស់ជាច្រើននាក់ផងដែរ។

យោងតាមអ្នកនាំពាក្យរបស់ ក្រុមមន្ត្រីយោធារបស់តំបន់ Donetsk បានឲ្យដឹងថា មីស៊ីលដែលបានបាញ់ចេញពីរុស្សីនេះ
គឺជាផ្នែកមួយនៃយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែន និងត្រូវបានរារាំងដោយប្រព័ន្ធការពារដែនអាកាសមុនពេលដែល មួយផ្នែករបស់វាត្រូវបានកំទេចឯមួយផ្នែកទតក៏ធ្លាក់មកដីផ្ទុះស្លាប់ ពលរដ្ឋស៊ីវិលយ៉ាងហោចណាស់១៧នាក់និងរបួស២៨នាក់។

មន្ត្រីយោធាដដែលបានបញ្ជាក់ទៀតថា៖ប្រសិនបើមីស៊ីលនេះ មិនត្រូវបានបាញ់រារាំងបែបនេះទេនោះច្បាស់ណាស់ចំនួនស្លាប់នឹងមាន ច្រើនជាងនេះជាមិនខាន។

គួរឲ្យដឹងដែរថាមកដល់ពេលនេះកិច្ចពិភាក្សា ដើម្បីសន្តិភាពត្រូវបានធ្វើឡើងអស់រយៈពេល ជាច្រើនដងមកហើយដោយភាគីទាំងអ៊ុយក្រែន និងរុស្សីព្រមជាមួយនឹងភាគីដែលពាក់ព័ន្ធផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top