ព័ត៌មានអន្តរជាតិ

Update: អ៊ុយក្រែន កំពុងស្វែងរកសម្ព័ន្ធមិត្ត ដែលមានសមត្ថភាព អាវុធនុយក្លេអ៊ែរ

បរទេស ៖ ថ្លែងទៅកាន់បណ្តាញប៉ុសវិទ្យុ កាលពីថ្ងៃអង្គារម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលទីក្រុងគៀវ លោក Alexey Danilov បានបញ្ជាក់ថា អ៊ុយក្រែននៅពេលនេះ ចាំបាច់កំពុង ត្រូវការសម្ព័ន្ធមិត្តទាំងឡាយ ដែលជាប្រទេស មានបំពាក់ជាមួយនឹងអាវុធ នុយក្លេអ៊ែរ ដូចជាអង់គ្លេសជា ដើមដើម្បីពង្រឹងសមត្ថភាព ការពារជាតិរបស់ខ្លួន។

លោក Danilov ប្រធានក្រុមប្រឹក្សាជាតិ កិច្ចការងារការពារ និងសន្តិសុខជាតិ NSDC បានបញ្ជាក់ប្រាប់ទៅកាន់វិទ្យុ NV Radio នៅក្នុងទីក្រុងគៀវថា ពិភពលោក ទាំងមូលបានដឹង និងយល់រួចមកហើយថា តើអ្វីបាននឹងកំពុងកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន របស់យើងប៉ុន្តែមិនមានប្រទេសណាមួយ ដែលបានធ្វើការឆ្លើយតបបានសមរម្យ ចំពោះហេតុការណ៍នេះនៅឡើយ។

លោក Danilov បន្តថា ប្រទេសជាច្រើនខ្វាយខ្វល់តែ ចំពោះរឿងលុយកាក់ប៉ុណ្ណោះ ជាជាងតម្លៃ នៃប្រជាធិបតេយ្យ ហើយទុកអ៊ុយក្រែនចោល ក្នុងស្ថានភាពដ៏លំបាក ប៉ុន្តែយើងក៏មានប្រទេសជាច្រើន ស្ថិតនៅខាងយើងផងដែរ ទោះបីជាយ៉ាងណាក្តី។

លោកបញ្ជាក់ទៀតថា នៅពេលនេះអ៊ុយក្រែន ចាំបាច់ត្រូវតែបង្កើតនូវសម្ព័ន្ធមិត្តថ្មី ដែលអាចមានសមត្ថភាពគ្រាប់ នុយក្លេអ៊ែរ ហើយក្នុងនោះមាន ដូចជាប្រទេស អង់គ្លេសជាដើម។

គួរឲ្យដឹងដែរថាក្នុងថ្ងៃជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ទើបតែបានធ្វើការរិះគន់ចំៗថា អង្គការណាតូ កំពុងមានភាពចុះខ្សោយខ្លាំង ពាក់ព័ន្ធទៅ នឹងសំណួរ អំពីការប្តេជ្ញាចិត្ត របស់សម្ព័ន្ធមិត្ត ដែលដឹកនាំដោយអាមេរិក នៅក្នុងកិច្ចការងារការពារ ដល់សមាជិករបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top