បរទេស ៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិក លោក Joe Biden និងមន្ត្រីកំពូលៗ ជាច្រើននាក់ផ្សេងទៀត ត្រូវបានហាមឃាត់មិន ឱ្យចូលប្រទេសរុស្ស៊ី សម្រាប់ជាការឆ្លើយតបទៅវិញ ទៅមកចំពោះសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មមកលើរុស្ស៊ី។
យោងតាមសារព័ត៌មាន Mosco Times ចេញផ្សាយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា វិធានការនេះ ក៏អនុវត្តចំពោះរដ្ឋមន្ត្រីការបរទេស Antony Blinken និង រដ្ឋមន្ត្រីការពារជាតិ Lloyd Austin ផងដែរ “គឺជាផលវិបាកនៃគោលនយោបាយ Russophobic យ៉ាងខ្លាំងដែលបន្តដោយរដ្ឋបាល អាមេរិកបច្ចុប្បន្ន” ។
ជាការឆ្លើយតបទៅនឹង អន្តរាគមន៍យោធារបស់រុស្ស៊ី នៅអ៊ុយក្រែន សហរដ្ឋអាមេរិកបានហាមប្រាមប្រធានាធិបតី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov ក៏ដូចជាការអនុម័តទណ្ឌកម្ម ដែលបានកាត់ផ្តាច់ផ្នែកហិរញ្ញវត្ថុយ៉ាង ច្រើនពីរុស្ស៊ីពីពិភពលោក។
រុស្ស៊ីក៏បានដាក់បញ្ចូលក្នុងបញ្ជី បញ្ឈប់របស់ខ្លួនផងដែរ ជាប្រធានអគ្គសេនាធិការចម្រុះ លោក Mark Milley ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan នាយកទីភ្នាក់ងារស៊ើបការណ៍កណ្តាល, លោក William Burns និងលេខាធិការសារព័ត៌មាន សេតវិមាន Jen Psaki៕
ប្រែសម្រួលៈ ណៃ តុលា