ជុំវិញការដែលលោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី សម្តែងឥរិយាបថ អំពីមន្ទីរពិសោធន៍ជីវសាស្ត្រ យោធាអាមេរិក លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកាលពីថ្ងៃទី ១៦ ខែមីនា ថា អាមេរិក មានកាតព្វកិច្ចគោរព «អនុសញ្ញាហាមឃាត់អាវុធជីវសាស្ត្រ» ហើយក៏មានកាតព្វកិច្ចឆ្លើយតប ចំពោះការយកចិត្តទុកដាក់ របស់សហគមន៍អន្តរជាតិផងដែរ។
តាមការផ្សាយដំណឹងឱ្យដឹងថា លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកមានមន្ទីរពិសោធន៍ ជីវសាស្ត្រយោធា រាប់រយកន្លែង នៅតំបន់នានាលើពិភពលោក ក្នុងនោះរួមទាំង ៣០កន្លែង នៅក្នុងប្រទេសអ៊ុយក្រែន ដែលបានបង្កជាការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរ ដល់ជនស៊ីវិលក្នុងតំបន់។ រុស្សីនឹងស្នើឱ្យរដ្ឋហត្ថលេខីនៃ «អនុសញ្ញាហាមឃាត់អាវុធជីវសាស្រ្ត» ធ្វើការពិនិត្យពិភាក្សា ចំពោះករណីនេះ ព្រមទាំងខិតខំជំរុញ ឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការរារាំង ដល់ការបង្កើតយន្តការត្រួតពិនិត្យ នៃអនុសញ្ញានេះ។