បរទេស៖ វិមានក្រឹមឡាំងបានប្រាប់ ប្រជាជនរុស្ស៊ី កុំឱ្យភ័យស្លន់ស្លោទិញទំនិញសំខាន់ៗ ដូចជាស្ករស និងម្សៅបបរ ខណៈដែលតម្លៃកើនឡើង ក្នុងអត្រាខ្ពស់បំផុត ហើយការខ្វះខាតត្រូវ បានរាយការណ៍នៅទូទាំងប្រទេស។
យោងតាមសារព័ត៌មាន The Mosco Times ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “ប្រជាជនរុស្ស៊ីពិតជាមិនចាំបាច់រត់ទៅហាង និងទិញទំនិញ ស្ករ និងក្រដាសបង្គន់អនាម័យនោះទេ” ។ លោកបានថ្លែងថា «ការច្របូកច្របល់ជុំវិញការផ្គត់ផ្គង់ក្នុងហាងលក់អាហារគឺជាអារម្មណ៍តក់ក្រហល់ហួសហេតុមួយ»។
ទិន្នន័យដែលបានចេញផ្សាយដោយទីភ្នាក់ងារស្ថិតិ Rosstat បង្ហាញថា តម្លៃបានកើនឡើងក្នុងអត្រាលឿនបំផុត ក្នុងរយៈពេលជាងពីរទសវត្សរ៍ ខណៈដែលប្រទេសរុស្ស៊ី ចាប់ផ្តើមមានអារម្មណ៍ ថាមានផលវិបាកផ្នែកសេដ្ឋកិច្ច ពីការលុកលុយរបស់អ៊ុយក្រែន។ ការធ្លាក់ចុះយ៉ាងខ្លាំង នៃប្រាក់រូប្លែរបស់រុស្ស៊ី រួមជាមួយនឹងទណ្ឌកម្មហិរញ្ញវត្ថុ របស់លោកខាងលិច និងការហាមឃាត់ដែនអាកាស បានរំខានដល់ការផ្គត់ផ្គង់ទំនិញ និងអាហារដែលនាំចូលមកក្នុងប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា