ព័ត៌មានអន្តរជាតិ

Update៖ ប្រទេសជិតខាងអ៊ុយក្រែន ចាប់ផ្តើមដាក់ពង្រាយ ប្រព័ន្ធការពារអាកាស របស់ណាតូ

បរទេស៖ យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា បំណែកជាច្រើននៃប្រព័ន្ធការពារអាកាស របស់អង្គការណាតូ Patroit បានដឹកជញ្ជូនមកដល់ ប្រទេសរបស់ខ្លួនហើយ ហើយការរៀបចំតម្លើងនឹងធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ប្រព័ន្ធការពារដែនអាកាស ដែលផលិតនៅអាមេរិកនេះត្រូវបាន គេដឹកជញ្ជូនមកដល់ស្លូវ៉ាគី ស្របតាមគោលការណ៍នៃ កិច្ចខិតខំប្រឹងប្រែងរបស់ណាតូ ចំពោះផែនការពង្រឹងប្រព័ន្ធការពារជាតិ របស់បណ្តាសមាជិកអឺរ៉ុបខាងកើត ក្នុងការប្រឈមមុខទៅនឹងសកម្មភាពយោធា របស់រុស្សីក្នុងប្រទេសអ៊ុយក្រែន។

គួរឲ្យដឹងដែរថា ស្លូវ៉ាគីគឺជាសមាជិកនៃ អង្គការណាតូផងនិងជាសមាជិក នៃសភាអឺរ៉ុបផងហើយោបច្ចុប្បន្នស្លូវ៉ាគី មានពលរដ្ឋចំនួនប្រមាណជា ៥,៥លាននាក់ និងមានព្រំដែនជាប់ជាមួយនឹង ប្រទេសអ៊ុយក្រែនប្រវែងដល់ទៅជាង ១០០គីឡូម៉ែត្រ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top