ព័ត៌មានជាតិ

សម្ដេចតេជោ នឹងអញ្ជើញត្រួតពិនិត្យ ការសាងសង់ព្រលានយន្ដហោះថ្មី និងសម្ពោធផ្លូវ៣៦ខ្សែ ក្នុងខេត្តសៀមរាប នៅថ្ងៃ៣-៤ មេសា

ភ្នំពេញ៖ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៦ខ្សែ ព្រមទាំងត្រួតពិនិត្យការសាងសង់ព្រលានយន្ដហោះថ្មី ក្នុងខេត្តសៀមរាប នៅថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០២២ខាងមុខ។

បើតាមសម្តេច នៅថ្ងៃ៣ មេសា ពិនិត្យព្រលានយន្តហោះថ្មីនៅសៀមរាប និងបន្តមកថ្ងៃ៤ មេសា សម្ពោធផ្លូវ៣៦ខ្សែ ។

នេះបើតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ៕

To Top