ព័ត៌មានអន្តរជាតិ

កាតា-អាល្លឺម៉ង់ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្ដិការថាមពល ខណៈកំពុងខ្វះខាតការផ្គត់ផ្គង់

ដូហា ៖ ប្រទេសកាតា និងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលកំពុងបំពេញទស្សនកិច្ច បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ថាមពល ក្នុងពេលដែលកំពុងជួបបញ្ហាផ្នែកផ្គត់ផ្គង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយ Amiri Diwan របស់ប្រទេសកាតា។

ក្នុងអំឡុងពេលកិច្ចប្រជុំរបស់អ្នកទាំងពីរកាលពីថ្ងៃអាទិត្យ Emir នៃប្រទេសកាតា Sheikh Tamim bin Hamad Al Thani និងរដ្ឋមន្ត្រីក្រសួង កិច្ចការសេដ្ឋកិច្ច និងសកម្មភាព អាកាសធាតុរបស់អាល្លឺម៉ង់ លោក Robert Habeck បានពិនិត្យឡើងវិញ នូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងវិធីដើម្បីបង្កើន ពួកគេក្នុងវិស័យផ្សេងៗ ជាពិសេសនៅក្នុងវិស័យថាមពល។

អ្នកទាំងពីរក៏បានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយ បង្អស់លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

រដ្ឋមន្ត្រីអាល្លឺម៉ង់ក៏បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ បរទេសកាតា Sheikh Mohammed bin Abdulrahman Al Thani ក្នុងអំឡុងពេលដែលពួកគេបានពិភាក្សាអំពីវិធីពង្រឹងទំនាក់ទំនង ទ្វេភាគី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច នេះបើយោងតាមសេចក្តីថ្លែង ការណ៍ដែលចេញផ្សាយដោយ ក្រសួងការបរទេសកាតា។

រដ្ឋមន្ត្រីការបរទេសកាតា បានឲ្យដឹងនៅក្នុង Tweet ថា លោក និងរដ្ឋមន្ត្រីអាល្លឺម៉ង់ បានធ្វើការសន្ទនា ប្រកបដោយផ្លែផ្កាលើការពង្រីក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវផល ប្រយោជន៍សេដ្ឋកិច្ច និងការអភិវឌ្ឍន៍រួមរបស់ប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា បរិស្ថាន និងថាមពល៕ប្រែសម្រួល ឈូក បូរ៉ា

To Top