គៀវ៖ អ៊ុយក្រែននៅថ្ងៃចន្ទ បានច្រានចោលការអំពាវនាវ របស់រុស្ស៊ីឱ្យចុះចាញ់ ទីក្រុងកំពង់ផែ Mariupol ដែលជាកន្លែងដែលអ្នកស្រុក ត្រូវបានឡោមព័ទ្ធ និងដោយអាហារ ទឹក និងថាមពលតិចតួចបំផុត និងមានការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លា ហើយមានបង្ហាញសញ្ញាតិចតួច នៃការបន្ធូរបន្ថយ។
សារព័ត៌មាន Ukrainska Pravda បានដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Iryna Vereshchuk បានឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទនេះថា “មិនអាចមានចម្ងល់ អំពីការចុះចាញ់ណាមួយឡើយ ដោយការអាវុធសុំចុះចាញ់” ។
លោកបានលើកឡើងថា “យើង បាន ប្រាប់ ភាគី រុស្ស៊ី រួច ហើយ អំពី រឿង នេះ”។ រុស្ស៊ីមុននេះ បានអំពាវនាវដល់កងកម្លាំងអ៊ុយក្រែន នៅទីក្រុង Mariupol ឱ្យពួកគេដាក់អាវុធចុះ ដោយលើកឡើងថា “មហន្តរាយមនុស្សធម៌ដ៏គួរឱ្យភ័យខ្លាច” កំពុងកើតឡើងហើយ។
ប្រភពបានឲ្យដឹងថា អ្នកការពារដែលបានធ្វើដូច្នេះត្រូវបានធានាសុវត្ថិភាពឆ្លងកាត់ចេញពីទីក្រុង ហើយច្រករបៀងមនុស្សធម៌នឹងត្រូវបានបើកចាប់ពីម៉ោង ១០ព្រឹកម៉ោងនៅទីក្រុងម៉ូស្គូ នៅថ្ងៃច័ន្ទនេះ។
ទីក្រុង Mariupol បានទទួលរងនូវការទម្លាក់គ្រាប់បែក យ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។ អ្នកស្រុកជាច្រើន ក្នុងចំណោមអ្នកស្រុក ៤០ម៉ឺននាក់ របស់ខ្លួននៅតែជាប់គាំង ដោយអាហារ ទឹក និងថាមពលតិចតួច៕
ប្រែសម្រួល ឈូក បូរ៉ា