ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្ត្រីថាមពលរុស្ស៊ី ព្រមានថា តម្លៃប្រេងនឹងកើនឡើងដល់ ៥០០ដុល្លារ ក្នុងមួយបារ៉ែល

បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រី ថាមពល របស់ប្រទេសរុស្ស៊ី លោក Alexander Novak បាននិយាយកាលពីថ្ងៃច័ន្ទថា តម្លៃប្រេងនឹងកើនឡើងដល់ 300 ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើលោកខាងលិចបោះបង់ចោល ប្រេងរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការព្រមាននេះកើតឡើង នៅពេលដែលសហភាពអឺរ៉ុប គ្រោងនឹងពិភាក្សាអំពីការដាក់ទណ្ឌកម្ម លើប្រេងឆៅរុស្ស៊ី ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្ម ទីប្រាំ របស់ខ្លួន ក្នុងគោលបំណងដាក់សម្ពាធបន្ថែមទៀត លើទីក្រុងម៉ូស្គូ ឱ្យបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។

លោក Novak បានបន្ថែមថា ប្រសិនបើអតិថិជន លោកខាងលិច ឈប់ទិញប្រេងឆៅរុស្ស៊ី ប្រទេសនេះនឹងធ្វើពិពិធកម្មការផ្គត់ផ្គង់របស់ខ្លួន ហើយនឹងស្វែងរកអ្នកទិញនៅកន្លែងផ្សេង៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top