ព័ត៌មានអន្តរជាតិ

ប៉ូឡូញ គំរាមដាក់ពិន័យ លើក្រុមហ៊ុនណា ដែលបន្តប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Muller បាននិយាយនៅក្នុងសន្និសីទកាសែត នៅទីក្រុង Warsaw នៅថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់ប្រទេសប៉ូឡូញ កំពុងស្នើឱ្យដាក់បញ្ចូលពន្ធបន្ថែម លើក្រុមហ៊ុន ណា របស់ប្រទេសប៉ូឡូញ ដែលបន្តប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយ យោងតាមលោក Muller ថា បញ្ហានៃការយកពន្ធបន្ថែម សម្រាប់អង្គភាពដែលបន្តសកម្មភាព អាជីវកម្ម នៅក្នុងប្រទេសរុស្ស៊ី កំពុងត្រូវបានពិភាក្សា។

អ្នក នាំពាក្យ រូប នេះ បាន និយាយ ថា « គួរ តែ មាន សញ្ញា ច្បាស់ ថា គ្មាន កិច្ច ព្រម ព្រៀង សម្រាប់ សាជីវកម្ម អន្តរជាតិ ដែល ត្រូវ បាន ការពារ ដោយ ប្រាក់ ក្នុង ស្ថានភាព ដែល ប្រាក់ នេះ កំពុង ជំរុញ ដល់ ការ គំរាមកំហែង ផ្នែក យោធា របស់ រុស្ស៊ី នោះ ទេ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top