ព័ត៌មានអន្តរជាតិ

ចិន ជំរុញជប៉ុន ឲ្យបញ្ឈប់ទំនាក់ទំនង ផ្លូវការជាមួយតៃវ៉ាន់ និងបង្ករឿងជុំវិញសំណួរ ពាក់ព័ន្ធនឹងកោះនេះ

" "

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ទទូចយ៉ាងឱឡារិកដល់ប្រទេសជប៉ុន ឱ្យបញ្ឈប់ទំនាក់ទំនងផ្លូវការ ទាំងអស់ជាមួយតំបន់តៃវ៉ាន់ និងបញ្ឈប់ការបង្ករឿងទាក់ទង នឹងសំណួរជុំវិញដែនកោះមួយនេះ។

អ្នកនាំពាក្យចិន លោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយលើជំនួប និម្មិតនាពេលថ្មីៗនេះ រវាងអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងមេដឹកនាំតំបន់តៃវ៉ាន់លោកស្រី Tsai Ing-wen។

" "

លោក Wang បានលើកឡើងថា តៃវ៉ាន់ គឺជាផ្នែកដែលមិនអាច កាត់ផ្តាច់បាននៃទឹកដីចិន ដោយកត់សម្គាល់ថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ នូវរាល់ទម្រង់នៃការផ្លាស់ប្តូរផ្លូវការរវាងតៃវ៉ាន់ និងប្រទេសដែលមានទំនាក់ទំនង ការទូតជាមួយប្រទេសចិន និងការចូលជាសមាជិក ក្នុងតំបន់ចំពោះកិច្ចព្រមព្រៀង ឬអង្គការណាមួយនៃលក្ខណៈផ្លូវការ ។

" "

លោកបានបន្ដថា “កម្លាំងនយោបាយមួយចំនួន នៅក្នុងប្រទេសជប៉ុន បានឃុបឃិតដោយ បើកចំហជាមួយកងកម្លាំង “ឯករាជ្យតៃវ៉ាន់” ហើយចង្អុលដៃទៅកាន់សំណួរតៃវ៉ាន់។ ភាគីចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងការមិនពេញចិត្តយ៉ាងខ្លាំង ហើយបានតំណាងយ៉ាង ឱឡារិកជាមួយភាគីជប៉ុន។

លោក Wang បានបន្ថែមថា សំណួរតៃវ៉ាន់ និងបញ្ហាអ៊ុយក្រែន គឺខុសគ្នានៅក្នុងការពិត ហើយមិនអាចប្រៀបធៀប បានទាំងអស់នោះទេ ដោយកត់សម្គាល់ថា តៃវ៉ាន់ស្ថិតនៅក្រោម កិច្ចការផ្ទៃក្នុងរបស់ចិន ហើយមិនមានអ្វីពាក់ព័ន្ធ ជាមួយប្រទេសជប៉ុននោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top