ព័ត៌មានអន្តរជាតិ

Updat: លោក Biden ហាក់ដូចជាបានបង្ហើបថា នឹងបញ្ជូនយោធាអាមេរិក ទៅជួយអ៊ុយក្រែន ដោយផ្ទាល់

បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រធានាធីបតីអាមេរិកលោក Joe Biden ដែលបានធ្វើសេចក្តីថ្លែងការណ៍ ទៅកាន់បណ្តាក្រុមយោធា របស់ខ្លួនថា៖ អ្នកទាំងអស់គ្នា នឹងអាចមើលឃើញពលរដ្ឋស៊ីវិល អ៊ុយក្រែន ដែលកំពុងប្រយុទ្ធប្រឆាំង ទៅនឹងយោធា នៃប្រទេសរុស្សីដោយខ្លួនឯង នៅពេលដែលអ្នកមានវត្តមាន នៅទីនោះ។

ការប្រកាសនេះធ្វើឡើង ទាំងដែលកន្លងមក និងមកទល់បច្ចុប្បន្ន សេតវិមាន នៅតែបានបញ្ជាក់ហើយ អំពីជំហរបស់លោកប្រធានាធិបតី និងអាមេរិក ថានឹងមិនបញ្ជូន កងទ័ពអាមេរិកទាំងឡាយ ទៅកាន់ប្រទេសអ៊ុយក្រែន ឡើយ។

យោងតាមការចេញផ្សាយ ដោយ rt.com បានបង្ហាញអំពីសំដីរបស់លោក Biden ទៀតថា៖អ្នកនឹងអាចមើលឃើញ នៅពេលអ្នកទាំងអស់គ្នា មានវត្តមាននៅទីនោះ។អ្នកខ្លះក្នុងចំណោម អ្នកប្រហែលជា បានធ្លាប់ធ្វើដំណើរទៅដល់ទីនោះ ហើយហើយអ្នកនឹងអាចមើលឃើញ ក្រុមមនុស្សស្រីៗក្មេងៗ ឈរនៅកណ្តាលនៃឆាកប្រយុទ្ធ និងនៅចំពោះមុខរថក្រោះ ហើយនិយាយថា ខ្ញុំនឹងមិនចាកចេញ
នោះឡើយខ្ញុំនឹងបន្តថែរក្សា ទឹកដីរបស់ខ្ញុំ។

គួរឲ្យដឹងដែរថាលោក Biden បានធ្វើការថ្លែងការណ៍នេះទៅកាន់ ក្រុមកងកម្លាំងយោធា Armys 82nd Airborne Division ដែលស្ថិតនៅក្នុងប្រទេសប៉ូឡូញ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top