វ៉ាស៊ីនតោន៖ កិច្ចប្រជុំកំពូល៣ ក្នុងរយៈពេលពីរថ្ងៃ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានច្របាច់កាលវិភាគរបស់លោក សម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នៅពេលដែលលោកប្រញាប់ប្រញាល់ទៅកាន់ទីក្រុងព្រុចសែល ដើម្បីចាប់ដៃគ្នាថតរូប និងព្យាយាមបង្រួបបង្រួម ការបង្ហាញការរួបរួមជាមួយដៃគូអឺរ៉ុប ប៉ុន្តែលោកនៅតែបរាជ័យក្នុងការពិភាក្សា អំពីការដាក់ទណ្ឌកម្មបន្ថែមទៀ តប្រឆាំងនឹងរុស្ស៊ី។
បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងការប្រមូលផ្តុំ G7 កិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុប បានធ្វើឡើងចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ និងបន្តនៅថ្ងៃសុក្រ ក្នុងអំឡុងពេលដែលវិបត្តិអ៊ុយក្រែន គឺជាការផ្តោតសំខាន់។
ទោះបីជាមានសម្លេង ឯកច្ឆ័ន្ទប្រឆាំងនឹងរុស្ស៊ី នៅទូទាំងភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិក ក៏ដោយ ការព្រួយបារម្ភអំពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍ផ្សេងៗគ្នាកំពុងដំណើរការ ដែលធ្វើឱ្យវាពិបាកក្នុងការធ្វើឱ្យ មានតុល្យភាព ការទាមទារ របស់ភាគីផ្សេងៗ។
កិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍បានបរាជ័យ ក្នុងការយល់ព្រមលើការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៊ី បើទោះបីជាវត្តមានរបស់លោក បៃដិន ក៏ដោយដែលជាការឆ្លុះបញ្ចាំង ពីជំហរផ្សេងៗគ្នា ក្នុងចំណោមសមាជិកនៃសហភាពអឺរ៉ុប ខណៈដែលពួកគេកាន់ តែមានការប្រុងប្រយ័ត្ន ចំពោះផលវិបាកនៃសកម្មភាពបែបនេះ ដោយសារបញ្ហាប្រឈម ដែលមានស្រាប់ដែលពួកគេ ប្រឈមមុខដោយសារ វិបត្តិអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា