ព័ត៌មានជាតិ

ឆ្នាំ២០១៩ ក្រសួងសាធារណការ លក់ស្លាកលខជាង៤ពាន់ ទទួលចំណូល៦២ពាន់លានរៀល

ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ស្លាកលេខចុះបញ្ជីគ្រួសារ ចំនួន៤៦៣ ៥៨លេខ ទទួលចំណូលជាង ៦២ពាន់លានរៀល ស្មើនឹង១៥.៦លានដុល្លារ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈ ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារសាធារណការឆ្នាំ២០១៩ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា “គណៈកម្មការរបស់ក្រសួង បានលក់ស្លាកលេខចុះបញ្ជីគ្រួសារ និងរថយន្ដធុនស្រាល សរុបក្នុងឆ្នាំ២០១៩ ពីខែមករា ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩ មានចំនួន ៤៦៣ ៥៨លេខ ទទួលបានចំណូល ប្រមាណ៦២ពាន់លានរៀល ស្មើនឹង១៥.៦លានដុល្លារ គឺបានកើនឡើងប្រមាណជា៥៤% បើធៀបឆ្នាំ២០១៨” ។

ឆ្លៀតឱកាសនោះ រដ្ឋមន្ត្រីក៏បានប្ដេជ្ញាចិត្តថា ឆ្នាំ២០២០ នឹងលុបបំបាត់យានដ្ឋាន ដំឡើងរថយន្ដខុសបច្ចេកទេសឲ្យអស់ ព្រោះទុកទៀត នឹងនាំឲ្យមានគ្រោះថ្នាក់ចរាចណ៍កើតឡើងមិនចេះ មិនចេះហើយនៅកម្ពុជា ៕ ដោយ៖ អេង ប៊ូឆេង

To Top